ក្រុមការងាររបស់ចៃកា និងមន្ទីរសាធារណការ ចុះពិនិត្យប្រព័ន្ធលូក្រោមដីដែលមានជម្រៅ ៤ទៅ ៦ម៉ែត្រែ នៅតំបន់វត្តភ្នំ

ភ្នំពេញ៖ ក្រុមការងារនៃគម្រោងការពារទឹកជំនន់និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ កក្កដានេះ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ ជាមួយនឹងការចុះពិនិត្យមើលការសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនតារយះចៃកា ។ ក្រុមការងារបានចាប់ផ្តើមចុះ ក្នុងលូនៅក្រោមដីនៅផ្លូវលេខ៤៧ នៅខាងជើងវត្តភ្នំ ហើយបានមកចេញនៅស្ថានីយបូមទឹកមុខCDC ទន្លេសាប។

លោកH.MeaDA ទីប្រឹក្សាត្រួតពិនិត្យចៃការ របស់ក្រុមហ៊ុនCTI បានឱ្យដឹងថា ការជីកដាក់លូក្រោមដីទំហំធំដែលអាចឱ្យមនុស្សចេញ ចូលបាននេះជា ប្រព័ន្ធលូ ស្ថិតក្នុងគម្រោងការពារទឹកជំនន់និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤របស់ចៃកា ដោយចាប់ពីផ្លូវលេខ៤៧ ដល់វង្វេង់មូលគួចកាណុង ពីវង្វេង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨(ដាក់លូទំហំ១,៨ម៉ែត្រ ) ផ្លូវលេខ៨៨ ចាប់ពីផ្លូវលេខ៤៧ ដល់ផ្លូវស៊ីសុវត្ថិ (ដាក់លូទំហំ២,៣០ម៉ែត្រ ), ផ្លូវលេខ៤៧ ពីវត្តភ្នំដល់ផ្លូវលេខ៨៨ ដាក់លូទំហំ១,៨ម៉ែត្រ រហូតមកដល់ស្ថានីយបូមទឹកមុខCDC ទន្លេសាប ។ លោកបន្តក្នុងគម្រោងនេះក៏មានការកសាងអាងស្តុបទឹកដែលមានទំហំ បណ្តោយ១៣៥ម៉ែត្រ ទទឺង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ម៉ែត្រគូប។

លោកបន្តទៀតថា៖៖ស្ថានីបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាមផងដែរ ។គម្រោងនេះគ្រោងនិងភ្ជាប់លូផ្សេងៗទៀត ចូលមកប្រព័ន្ធលូមេថ្មីនេះ នៅក្នុងអំឡុងខែតុលាខាងមុខនេះ ។ក្រោយបញ្ជប់គ្រោងនេះហើយ វាអាចរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាង
កើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វានិងមួយផ្នែកខ្លះទៀត នៅខណ្ឌទួលគោក។

គួរបញ្ជាក់ថា ៖គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។
លោកបញ្ជាក់ដែរថា៖ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner