ជប៉ុន៖ បាក់ដីនៅតំបន់កណ្តាល ស្លាប់មនុស្ស៤នាក់ បន្តបាត់ខ្លួន២៤នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
គិតត្រឹមព្រឹកថ្ងៃទី៦ កក្កដា មនុស្ស២៤នាក់ទៀតនៅតែបាត់ខ្លួន ក្រោយកើតមានហេតុការណ៍បាក់ដីធ្ងន់ធ្ងរ នៅ Atami តំបន់ភាគកណ្តាលនៃប្រទេសជប៉ុន តាំងពីថ្ងៃទី៣ កក្កដាមក។
បំណាក់ដីបានកើតមានក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់ហើយ។
កងកម្លាំងសង្គ្រោះជាង១ពាន់នាក់កំពុងរុករកអ្នកបាត់ខ្លួននៅឡើយ ខណៈផ្ទះប្រជាពលរដ្ឋ២១៥ខ្នងត្រូវបានបំផ្លិចបំផ្លាញ ទៅជាមួយនឹងបំណាក់ដីនេះ៕



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ