ក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងស៊ើបអង្កេតករណីយុវជនជំទង់ម្នាក់ អាយុ ១៦ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី៣ កក្កដា

អត្ថបទដោយ៖
AMS OneMinute

ក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងស៊ើបអង្កេតករណីយុវជនជំទង់ម្នាក់ អាយុ ១៦ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី៣ កក្កដា ដោយសារជំងឺសាច់ដុំកន្ត្រាក់ឈាមបេះដូងក្រោយលើកដុំដែក បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩រួចបាន ៦ថ្ងៃ។

យុវជនរូបនេះត្រូវបានគេប្រទះឃើញដួលសន្លប់នៅផ្ទះ ពេលត្រឡប់មកពីលើកដុំដែកនៅកន្លែងហាត់ប្រាណវិញ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ស្ថានភាពរបស់គាត់ក៏កាន់តែធ្ងន់ធ្ងរឡើងៗ រហូតបាត់បង់ជីវិត។

ក្រសួងសុខាភិបាល បាននិយាយថា ក្មេងជំទង់នេះ បានទទួលវ៉ាក់សាំង Pfizer-BioNTech/Comirnaty ដូសទី១ កាលពីថ្ងៃទី២៧ មិថុនា ហើយលោកមានសុខភាពល្អធម្មតាអំឡុងពេល ៥ថ្ងៃបន្ទាប់។

ក្រសួងបានបន្តថា៖ “តើបញ្ហានេះអាចទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ដែរឬទេ? ឬ ជំងឺរលាកសាច់ដុំបេះដូងធ្ងន់ធ្ងរ គឺជាហេតុបង្កឱ្យយុវជនវ័យ១៦ឆ្នាំម្នាក់នេះស្លាប់?”

ប្រភព៖ CNA

ads banner