ម៉ាឡេស៊ីនឹងកោះប្រជុំសភាសាជាថ្មី នៅថ្ងៃទី២៦ កក្កដា ខណៈពេលដែលបក្ស UMNO ប្រឈមនឹងការបែកបាក់ផ្ទៃក្នុង ដែលបានបែកធ្លាយជាសាធារណៈនៅប៉ុន្មានថ្ងៃថ្មីៗនេះ
ម៉ាឡេស៊ីនឹងកោះប្រជុំសភាសាជាថ្មី នៅថ្ងៃទី២៦ កក្កដា ខណៈពេលដែលបក្ស UMNO ប្រឈមនឹងការបែកបាក់ផ្ទៃក្នុង ដែលបានបែកធ្លាយជាសាធារណៈនៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសមាជិកបក្សមួយចំនួនបានបង្ហាញការមិនពេញចិត្តនឹងការសម្រេចរបស់ប្រធានគណបក្សលោក Ahmad Zahid Hamidi ក្នុងការដកការគាំទ្ររបស់បក្សចំពោះរដ្ឋបាលនាពេលបច្ចុប្បន្នដែលដឹកនាំដោយលោក Muhyiddin។
ប្រភពផ្ទៃក្នុងបក្សUMNOបាននិយាយថាច្រើនជាង២/៣នៃសមាជិកឧត្ដមក្រុមប្រឹក្សាបង្កើតគោលនយោបាយរបស់គណបក្សចំនួន៤៨រូបបានបោះឆ្នោតគាំទ្រការផ្ដាច់ខ្លួនចេញពីសម្ព័ន្ធភាពកាន់អំណាចPN។ហើយប្រសិនគណបក្សUMNOជោគជ័យក្នុងការដកខ្លួនពីសម្ព័ន្ធភាពPNនោះរដ្ឋាភិបាលរបស់លោកMuhyiddinនឹងដួលរលំហើយមេដឹកនាំប្រឆាំងដូចជាលោកAnwarIbrahimអាចបង្កើតរដ្ឋាភិបាលជំនួស។
អស្ថិរភាពនយោបាយនេះត្រូវបានគេរំពឹងថានឹងផ្លាស់ប្ដូរការយកចិត្តទុកដាក់ជាសាធារណៈពីគ្រួសាររាជវង្សរបស់ប្រទេសម៉ាឡេស៊ី។
ប្រភព៖TheStraitsTimes

