អាជ្ញាធរក្រុង និងខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីរាជការសំអាតមាត់ទន្លេ ក្នុងទីក្រុងដើម្បីវិថីស្អាតម្ហូបអាហារល្អ ភ្ញៀវទេសចរណ៍ចូលចិត្តមកលេងកំសាន្ត

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុនសុវណ្ណារិទ្ធ បានថ្លែងថា វិថីស្អាត ម្ហូបអាហារស្អាត និងទីក្រុង រមណីយដ្ឋានស្អាត  គឺជាចំណង់ចំណូលចិត្ត របស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិគ្រប់រូប ដែលយើងគ្រប់គ្នាគឺជាម្ចាស់មូលដ្ឋានទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់សំអាតទីក្រុង ផ្ទះសម្បែង និងកន្លែងធ្វើការ ជាពិសេសមាត់ទន្លេ ដែលជាកន្លែងមកលេងលំហែកំសាន្តអោយបានស្អាត ដើម្បី សោភណ្ឌភាពទីក្រុង និងជាមុខមាត់ កិត្តិយស់របស់ខេត្ត និងទីក្រុងយើង ពិសេសគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកំសាន្តនៅរមណីយដ្ឋានផ្សេងៗ ក្នុងខេត្តកំពង់ឆ្នាំងរបស់យើងទេចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែងផងដែរ ។ 

ភិបាលរងខេត្តបានថ្លែងបែបនេះ ទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សប្រមាណជាង៥០០នាក់ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ ក្នុងពិធីប្រមូលសំរាមសំអាតសួនច្បារ និងទីសារធារណះរួមនិងសំអាតមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។

អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ បានបន្តថា  តាមគោលការរបស់ខេត្តកន្លងមកបានណែនាំអោយប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងហាងលក់ដូរ ឬតាមទីវត្តអារាម និងតាមមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវមានធុងសំរាម៣ប្រភេទ គឺ ពណ៌ ខ្មៅ  ពណ៌លឿង និងពណ៌ខៀវ ដើម្បីដាក់សំរាមតាមប្រភេទផ្សេងៗគ្នា សម្រាប់ទុកអោយក្រុមហ៊ុនអនាម័យប្រមូលដឹកយកទៅចោល ។ បើយើងធ្វើបែបនេះបានទាំងអស់គ្នានោះ ទីក្រុងយើងពិតជាស្អាត មានបរិដ្ឋានល្អ ភ្ញៀវទេសចរណ៍និងចូលចិត្តមកលេងកំសាន្ត ហើយប្រជាពល រដ្ឋយើង និងបានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាដើម្បីកាត់បន្ថោយរភាពក្រីក្របន្ថែមបានមួយកម្រិតទៀត ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ ឆ្នាំង  លោក សេងសាលី បានអោយអោយដឹងថា  បញ្ហាសំរាមកន្លងមកពិតជានៅមាន ការលំបាកខ្លះៗ ដោយសារប្រជាពរដ្ឋយើងនៅមិនទាន់យល់ដឹង និងមិនទាន់មានការភ្ញាក់រលឹក  ដោយពួកគាត់បានបោះសំរាម និងស្បោងផ្លាស់ស្ទីចចោលពាសវាលពាលកាល តាមទីសាធារណៈ តាមទីប្រជុំជន និងតាមសួនច្បារជាដើម ពិសេសនៅតាមតំបន់ទេសចរណ៍នានាដែលមានមនុស្សទៅលេងច្រើន។

ដូច្នេះហើយខាងមន្ទីរទេសចរណ៍ របស់លោក ក៏ដូចជាអាជ្ញាធរខេត្តកំពង់ឆ្នាំង សំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវតែចូលរួមសំអាតទីក្រុង រមណីយដ្ឋាន និងតំបន់ទេសចរណ៍ផ្សេងៗ ទាំងអស់គ្នា ដោយត្រូវចោលសំរាមក្នុងធុង និងវិចខ្ចប់ដាកស្បោងឲ្យបានត្រឹមត្រូវ និងត្រូវណែនាំកូនក្មួយ អោយចេះធ្វើអនាម័យតាមកន្លែងរស់នៅ កន្លែងលក់ដូរ  ដោយត្រូវចូលរួមអនុវត្ត តាមអនុសាសន៍របស់សម្តេចតេជោ ដែលបានដាក់ចេញថា ទីក្រុងស្អាត វិថីស្អាត ម្ហូបអាហារស្អាត ភ្ញៀវទេសចរណ៍ និងចូលចិត្តចូលមកលេង  មានសុខ ភាពល្អ ក្រុមគ្រួសារ ពិតជាមានសុភមង្គលរុងរឿងផងដែត ៕ធ.ដ

ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner