អបអរសាទរ ! ក្រុមអុីតាលី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ EURO 2020 ក្រោយឈ្នះអេស្ប៉ាញ ដោយបាល់១១ម៉ែត្រ
អត្ថបទដោយ៖
សារ៉ាន ទីងី
ជម្រើសជាតិអ៊ីតាលី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះអេស្ប៉ាញដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤ទល់២ បន្ទាប់ពីស្មើគ្នា ១ទល់១ ៩០នាទី និងវគ្គបន្ថែមម៉ោង១៥នាទី២ដង នឹងជាកំណត់ត្រាមិនចាញ់ ៣៣ប្រកួត ក្រោមការដឹកនាំរបស់លោក Roberto Mancini ។

ការប្រកួតវគ្គទី១ ៤៥នាទី គ្មានក្រុមណារកគ្រាប់បាល់បាន ចប់ ០ទល់នឹង០ ។ ចូលដល់វគ្គទី២ នាទីទី៦០ អ៊ីតាលីនាំមុខមុនដោយគ្រាប់បាល់កីឡាករ Federico Chiesa ប៉ុន្តែនាទីទី៨០ អេស្ប៉ាញតាមស្មើដោយគ្រាប់បាល់កីឡាករ Alvaro Morata។ វគ្គម៉ោងបន្ថែម១៥នាទីពីរដង គ្មានក្រុមណាស៊ុតបញ្ចូលទីគ្នាទេ ។ លុះដលើវគ្គកាត់សេចក្តីស៊ុតបាល់១១ម៉ែត្រ អ៊ីតាលីឈ្នះ ៤ទល់នឹង២ ។

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រថ្ងៃទី១១ ខែកក្កដា អ៊ីតាលី ត្រូវជួបអ្នកឈ្នះរវាងអង់គ្លេស និង ដាណាម៉ាក ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។







