អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាននាក់ និងជាសះស្បើយ១៦៩លាន៧២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៥លាន៣៨ម៉ឺន៦ពាន់៧៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩ពាន់១៩១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៩លាន៧២ម៉ឺន១ពាន់៣៩៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៦២ម៉ឺន២ពាន់៦៩០នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៥៦១នាក់ និងជាសះស្បើយចំនួន២៩លាន១៤ម៉ឺន៥ពាន់២៨៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៦៦ម៉ឺន២ពាន់៨៩៦នាក់ ស្លាប់៤០ម៉ឺន៤ពាន់២៤០នាក់ និងជាសះស្បើយ២៩លាន៧៩ម៉ឺន១ពាន់៩៦៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៨៥ម៉ឺន៥ពាន់១៥នាក់ ស្លាប់ចំនួន៥២ម៉ឺន៧ពាន់១៦នាក់ និងជាសះស្បើយ១៧លាន២៦ម៉ឺន២ពាន់៦៤៦នាក់ ៕ ប្រភព៖ worldometers
