Ashleigh Barty បានផ្តួល Ajla Tomljanovic ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង នៅព្រឹត្តិការណ៍ Wimbledon ឆ្នាំ ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាការិនីលំដាប់លេខ ១ ពិភពលោក Ashleigh Barty បានយកឈ្នះកីឡាករអូស្ត្រាលី Ajla Tomljanovic ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ជាលើកដំបូង។

Barty អាយុ ២៥ ឆ្នាំ បានយកឈ្នះក្នុងលទ្ធផល ៦-១ ៦-៣ ហើយនឹងត្រូវបន្តប្រកួតជាមួយ កីឡាករិនី Angelique Kerber នៅវគ្គ ៤ នាក់ចុងក្រោយ។

Kerber ដែលជាម្ចាស់ជើងឯក Wimbledon ឆ្នាំ ២០១៨ បានយកឈ្នះ Karolina Muchova ដោយលទ្ធផល ៦-២ ៦-៣ ។ ចំណែក Aryna Sabalenka នឹងត្រូវជួបជាមួយ Karolina Pliskova ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីឈ្នះលើកីឡាករ Ons Jabeur និង Viktorija Golubic ។

Ajla Tomljanovic

ដូច្នេះមានន័យថានៅកម្មវិធី Grand Slams ចំនួន ៤ នាក់ចុងក្រោយរួមទាំង Wimbledon វគ្គ ១៦ នាក់ចុងក្រោយ ៕

ប្រភព BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner