តើយប់នេះ អង់គ្លេស អាចយកឈ្នះ ដាណឺម៉ាក ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅ Euro 2020 បន្ទាប់ពីរងចាំរយៈពេល៥៥ឆ្នាំមកហើយ

ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានទន្ទឹមរងចាំរយៈពេល៥៥ឆ្នាំ ដើម្បីឡើងមកវគ្គផ្តាច់ព្រ័ត្រជាថ្មី ចាប់តាំងពីបានឈ្នះជើងឯក FIFA World Cup ក្នុងទឹកដីរបស់ខ្លួន កាលឆ្នាំ១៩៦៦ ដោយត្រូវប៉ះក្រុម ដាណឺម៉ាក បញ្ចប់វគ្គ ៤ក្រុមចុងក្រោយ នៅ Euro 2020 យប់នេះ ។

ក្រោមការដឹករបស់លោក Gareth Southgate ក្រុមអង់គ្លេស នៅពាន UERO 2020 នេះ មិនទាន់ចាញ់ និងមិនមានក្រុមណាស៊ុតចូលនៅឡើយទេ ទាំង៥ប្រកួតតាំងពីវគ្គសន្សំពិន្ទុ វគ្គ១៦ក្រុម និងវគ្គ៨ក្រុមចុងក្រោយ តើយប់នេះ ក្រុមអង់គ្លេស នៅតែបន្តកំណត់ត្រាដ៏ល្អបានឬយ៉ាណា ? ដោយ World Cup 2018 នៅប្រទេសរុស្ស៊ី ធ្លាក់ត្រឹមវគ្គ៤ក្រុមចុងក្រោយ ។

ការប្រកួតយប់នេះ នឹងក្លាយជាប្រវត្តិសាស្រ្តថ្មីទៀតសម្រាប់កីឡាករ និងប្រជាពលរដ្ឋអង់គ្លេស ក្រោមក្រសែភ្នែកអ្នកទស្សនា ជាង ៦ម៉ឺននាក់ នៅកីឡដ្ឋាន Wembley ក្នុងទីក្រុង London នាម៉ោង ០២:០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ផងថា ឆ្លងកាត់៥ប្រកួត ក្រុមអង់គ្លេស មិនទាន់របូត ១គ្រាប់នោះទេ និងស៊ុតទីគូប្រកួតបាន ៨គ្រាប់ ឈរលេខ១ ក្នុងពូល D ខណៈដាណឺម៉ាក លេខ២ ក្នុងពូល C ឆ្លងកាត់ ៥ប្រកួត ដូចគ្នា ឈ្នះ៣ និងចាញ់ ២ ស៊ុតគូប្រកួតបាន ១០គ្រាប់ និងរបូតវិញ៥គ្រាប់ ៕
