ក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter ឲ្យបុគ្គលិក៥ពាន់នាក់ធ្វើការពីផ្ទះ បារម្ភពីកូវិត១៩
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមដ៏ធំនៅអាមេរិក Twitter បានលើកទឹកចិត្តពេញទីដល់បុគ្គលិកជិត ៥ ពាន់នាក់នៅទូទាំងពិភពលោកឲ្យធ្វើការពីផ្ទះដោយព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវិត១៩។

ការប្រកាសនេះធ្វើឡើងលើវិបសាយផ្លូវការរបស់ Twitter ថ្មីនេះ ដែលជាផ្នែកមួយនៃការប្រកាសអំពីការដកខ្លួនចេញពីសន្នីសីទ South by Southwest ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែមីនា នៅរដ្ឋតិចសាស់។

បុគ្គលិកដែលធ្វើការនៅហុងកុង ជប៉ុន និងកូរ៉េខាងត្បូងត្រូវបង្ខំចិត្តធ្វើការពីផ្ទះ ប៉ុន្តែការិយាល័យរបស់ Twitter នៅតែបើកទទួលអតិថិជនដូចគ្នា។ ក្រៅពី Twitter មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដែលបានឲ្យបុគ្គលិកធ្វើការពីផ្ទះដែរ ដោយសារតែបញ្ហាជំងឺកូវិត១៩នេះ៕ធ.ដ

