ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings របសជ៉ុន គ្រោងបញ្ជាទិញយន្តហោះ ប៊ូអ៊ីង 787 ឌ្រីមឡាញណឺ ចំនួន២០គ្រឿង ដើម្បីពង្រីកសេវាកម្មរបស់ខ្លួន

ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ ANA ហូលឌីង របស់ជប៉ុន បានឲ្យដឹងថា ខ្លួននឹងទិញយន្តហោះ 787-10 និង 787-9 ថ្មីរបស់ក្រុមហ៊ុន ប៊ូអ៊ីង ចំនួន ២០ គ្រឿង ហើយរំពឹងថា នឹងដាក់ឲ្យហោះហើរនៅចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៥ខាងមុខ ។

អនុប្រធានប្រតិបត្តិក្រុមហ៊ុន ANA និងក្រុមហ៊ុន ANA ហូលឌីង លោក យូតាកា អ៊ីតុ បានលើកឡើងថា យន្តហោះទាំងនេះតំណាងឲ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ សម្រាប់ក្រុមហ៊ុន ANA ដោយសារតែយើងធ្វើការងារដើម្បីធ្វើឲ្យក្រុមយន្តហោះរបស់យើងកាន់តែមិនប៉ះពាល់ដល់បរិស្ថាន (អេកូ) និងដើម្បីកាត់បន្ថយការបញ្ចេញសំឡេង ។

ការបញ្ជាទិញខាងលើនេះ នឹងធ្វើឲ្យចំនួនយន្តហោះ 787-10 កើនឡើង១១គ្រឿង ដែលនឹងបម្រើផ្លូវហោះហើរក្នុងស្រុក ហើយយន្តហោះ 787-9 កើនឡើងដល់៩គ្រឿង សម្រាប់ទិសដៅអន្តរជាតិ ។ នៅពេលយន្តហោះទាំង ២០ គ្រឿងដែលទើបនឹងបានបញ្ជាទិញនេះដាក់ឲ្យបម្រើសេវានោះ ក្រុមហ៊ុន ANA នឹងប្រតិបត្តិការយន្តហោះត្រកូល 787 ប្រហែល១០៣ គ្រឿង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner