សត្វកែះ ជាប្រភេទសត្វកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល
អត្ថបទដោយ៖
AMS OneMinute
ថ្មីៗនេះវត្តមានសត្វកែះត្រូវបានឃើញនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា។
សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើងដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះ ហើយវាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។
សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមាគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។
៧ កក្កដា ២០២១
📷-ក្រសួងបរិស្ថាន



