ក្រុមហ៊ុនអាមេរិក Johnson&Johnson ត្រៀមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ទៅរុស្សី

ក្រុមហ៊ុន​ Janssen ស្ថាប័ន​មួយ​​នៃ​​ក្រុមហ៊ុន​ឱសថ​អាមេរិក​ Johnson&Johnson បាន​ប្រកាស​ពួកគេ​នឹង​សហការ​ជា​មួយ​គ្រប់​ភាគី​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩​ របស់​ពួកគេ​នៅ​ប្រទេស​រុស្សី​ និង​​បណ្ដា​ប្រទេស​អតីត​រដ្ឋ​របស់​សហភាព​សូវៀត​ (CIS)។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​តើ​ក្រុមហ៊ុន​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​រុស្ស៊ី​ដើម្បី​ចុះ​បញ្ជី​វ៉ាក់សាំង​របស់​ពួកគេ​ អ្នក​នាំ​ពាក្យ​ក្រុម​​ហ៊ុន​ J&J លោក​ស្រី Marea Feinberg បាន​ឆ្លើយ​តប​ថា៖ « ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​នៃ​ការ​ផ្ទុះ​ជំងឺ Johnson&Johnson បាន​ធ្វើ​ការ​ឥត​ឈប់​ឈរ​ដើម្បី​ជួយ​បញ្ចប់​ការ​រីក​រាលដាល​កូវីដ១៩​»​។

លោក​ស្រី​បាន​បន្ត​ទៀត​ថា​៖ «យើង​ប្ដេជ្ញា​ធានា​ការ​ទទួល​បាន​ជា​សកល​នូវ​បេក្ខជន​វ៉ាក់សាំង​កូវីដ​១៩ របស់​យើង​ ​ដែល​ចាក់​តែ​មួយ​ដូស​ នៅ​លើ​មូលដ្ឋាន​មិន​រក​ប្រាក់​ចំណេញ​សម្រាប់​ការ​រីក​រាលដាល​អាសន្ន​ ហើយយើង​​នឹង​ធ្វើ​ការ​ជា​មួយ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​នាំ​បេក្ខជន​វ៉ាក់សាំង​កូវីដ១៩​របស់​យើង​ទៅ​កាន់​ទីផ្សារ​រុស្ស៊ី និង​ CIS បន្ទាប់​ពី​ជំហាន​ចាំ​បាច់​ទាំង​អស់ ដូចជា​ការ​សាក​ល្បង​ក្នុង​ស្រុក និង​ការ​អនុញ្ញាត​ទីផ្សារ​ត្រូវ​បាន​ឆ្លង​កាត់​»​។

រដ្ឋមន្ត្រី​សុខាភិបាល​រុស្ស៊ី​លោក Mikhail Murashko បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​វ៉ាក់សាំង​របស់​ពួកគេ​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​រុស្ស៊ី។ សុខ​​ វេងឈាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner