ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខ ចាប់ឃុំខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ មានជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានខណ្ឌសែនសុខ ចាប់ឃុំខ្លួន ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។

ក្នុងរបាយការណ៍បានបញ្ចាក់ថា ករណីទី១ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោ២០ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០១នាក់ កណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបុរីកម្មករ  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ។ ជនសង្ស័យ០១នាក់ ឈ្មោះ ពៅ សុផារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិត្យប្រាកដ (ក្រាមសថ្លា០៣កូនថង់តូច)។

ករណីទី២ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោ០១ និង១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ កណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ១០១៩ ភូមិឃ្មួញ  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  ។ ជនសង្ស័យ០២នាក់រួមមាន ៖ ១-ឈ្មោះ លឹង វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ , ២-ឈ្មោះ គុជ សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (ពិនិត្យទឹកនោម)។ បច្ចុប្បន្ន  ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner