នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប្រើកន្រ្តៃវាយបំបែកកញ្ចក់រថយន្តលួចទ្រព្យសម្បត្តិពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ មានករណី លួចមានស្ថានទម្ងន់ទោស (ប្រើកន្រ្តៃវាយបំបែកកញ្ចក់រថយន្តលួចទ្រព្យសម្បត្តិ) នៅដីឡូត៍គ្មានលេខ ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០ ម៉ោង០១និង២០នាទី រំលងអាធ្រាត ហើយភ្លាមៗសមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្ស័យ២នាក់ផងដែរ ។ ជនរងគ្រោះឈ្មោះ សាំង វិសាល ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

ចំណែកជនសង្ស័យ ០២នាក់ ៖ ទី ១-ឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន។ ទី២-ឈ្មោះ សុខ ឧត្តម ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន។ ពួកគេទាំង០២នាក់ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះបានទុករថយន្តម៉ាក High Lander ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ ២AY-៥១២៤ ទុកនៅចំណុចកើតហេតុ រួចទៅសម្រាកនៅផ្ទះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ សុខ សាន និងឈ្មោះ សុខ ឧត្តម ធ្វើសកម្មភាពយកកន្រ្តៃវាយបំបែកកញ្ចក់រថយន្តខាងឆ្វេងផ្នែកខាងក្រោយលួចយកបណ្តោងខ្សែ កផ្លាកទីន ទម្ងន់ ៣ជីកន្លះ និងឧបករណ៍តភ្លើងមួយឈុតនាំគ្នាគេចខ្លួនយកកន្រ្តៃបោះចោលបាត់ រួចយកទ្រព្យសម្បត្តិ លួចបានខាងលើទៅឲ្យប្រពន្ធរបស់ជនសង្ស័យលាក់ទុក។

លុះដល់ម៉ោង២០និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដកហូតកូនសោតាន់ចំនួន ០៩ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ គួររំលឹកថា កន្លងមកជនសង្ស័យឈ្មោះ សុខ សាន ធ្លាប់ធ្វើសកម្មភាពលួចស្រាបៀរ និងទឹកក្រូចចំនួន ១៤០កំប៉ុង របស់ជនរង គ្រោះឈ្មោះ ភុំ តារារិទ្ធ នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០១-០៣-២០២០ ម៉ោង០១និង២០នាទី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner