ធនាគារពិភពលោកបញ្ចេញលុយ១២ពាន់លានដុល្លារអាម៉េរិក ទប់ទល់នឹងកូវិត១៩
អត្ថបទដោយ៖
Kien Sereyvuth
ធនាគារពិភពលោកបានសម្រេចបញ្ចេញកញ្ចប់ថវិកាជំនួយចំនួន ១២ពាន់លានដុល្លារ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថ្មីដែលផ្ទុះឡើងក្នុងប្រទេសចិន។

ប្រធានធនាគារពិភពលោកលោក David Malpass បានប្រាប់អ្នកយកព័ត៌មានថា “ គោលដៅរបស់យើង គឺផ្តល់នូវសកម្មភាពរហ័ស និងមានប្រសិទ្ធភាពដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសនានា។”
លោកបានបន្ថែមថា វាមានសារៈសំខាន់ណាស់ដើម្បីទទួលស្គាល់ថា ប្រទេសក្រីក្រមានបន្ទុកបន្ថែម” ដែលខ្វះខាតឧបករណ៍ផ្សេងៗដើម្បីការពារការរីករាលដាលនៃ COVID-19។

ប្រភពឲ្យដឹងដែរថា មូលនិធិដែលត្រូវបានកំណត់គោលដៅសម្រាប់ប្រទេសក្រីក្របំផុតនៅលើពិភពលោក អាចត្រូវបានប្រើសម្រាប់ឧបករណ៍វេជ្ជសាស្ត្រ ឬសេវាកម្មសុខភាពហើយនឹងរួមបញ្ចូលជំនាញ ផងដែរ៕ធ.ដ

