អនុប្រធាន បណ្ឌិត សភានគរបាលកម្ពុជាប្រាប់សិក្ខាកាមដែលទើបបើកវគ្គបណ្តុះបណ្តាល ត្រូវរៀនអោយចេះមិនមែនរៀនអោយចប់គុណភាពមិនអាចសម្រួលបានឡើយ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម នាយឧត្តមសេនីយ៍ ស្រ្តាចារ្យ  ឯកមនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាលបានអញ្ជើញចូលរួមនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវះនគរបាល ជូនដល់សិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ចំនួន២០៤នាក់ ជានារី៣៤នាក់ដែលបានចាត់បញ្ជូនមកពីអង្គភាពអន្តរាគមន៍ និងតម្រួតបញ្ជា សិក្សារយះពេល៤ខែ នាព្រកថ្ងៃទី០៤ខែមីនឆ្នាំ២០២០នៅសាលានគរបាលជាតិភូមិភាគបីខេត្តកំពង់ស្ពឺ។

លោកឧត្តម សេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលភូមិភាគបី បានអានរបាយការណ៍បញ្ជាក់ថានេះជាវគ្បណ្តុះបណ្តាលប្រវត្តិសាស្រ្តដ៍សំខាន់និងចាំបាច់ នៅក្នុងឆាកជីវិតប្អូនៗដោយបានផ្លាស់ប្តូរពីជីវភាពការងាររបស់ប្អូនៗពីជនស៊ីវិលមកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលអាចទទូលវិញ្ញាបនប័ត្រសិក្សានិងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា លុះត្រាតែសិក្សាទទូលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។

ឯកឧត្តម នាយឧត្តមសេនីយ៍  ឯកមនោសែន ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេងផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក៍ដូចក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត រយះពល៥ឆ្នាំ  (2015 .2019)និងកម្មវិធីកំណែទំម្រង់លើការងារសំខាន់រួមមាន ការងារដឹកនាំ គ្រប់គ្រងការអភិវឌ្ឍន៍កម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិតសិក្ខាកាម សិស្សនាយនគរបាល សិស្សនាយនគរបាលរង ការអភិវឌ្ឍន៍ធនធានមនុស្ស  ការបង្កើតអោយមានយន្តការធានាគុណភាពផ្ទៃក្នុង ការបង្កើតអោយមានវប្បធម៌គុណភាព ការអភិវឌ្ឍហេដ្ឋារេនាសម្ព័ន្ធ និងសម្ភារៈសិក្សា ការពង្រឹងសមត្ថភាព ស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលនិងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តជាតិសំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃនិងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាបអាវុធរបស់រាជរដ្ឋាភិបាល ដែមមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាពាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឯកមនោ សែន បានផ្តាំផ្ញើរសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងគ្រប់រូបត្រូវ យកចិត្តទុកដាក់សិក្សារៀន សូត្រ ហ្វឹកហាត់ធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង
មានវត្តមានគ្រប់ពេលវេលា និងពេលប្រជុំជួរ និងគោរពវិន័យអោយបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាពីព្រោះបណ្ឌត្យសភាមិនមានការយោគយល់ឬលើកលែងចំពោះសិស្សដែលមិនបានគោរពវិន័យនិងមិនបានបំពេញគ្របលក្ខណ្ឌនានាតាមកម្មវិធីអប់រំ។
ត្រូវប្រកាន់ខ្ជាប់នូវទ្សនះ រៀនអោយចេះមិនមែនរៀនអោយចប់ គុណភាសម្របសម្រួលបានឡើយអ្នកដែលមិនទទូលជោគជ័យក្នុងការសិក្សា និងមិនត្រូវបានផ្តល់វិញ្ញាបនបត្រនិងមិនត្រូវប្រកាសតាំងស៊ប់នោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner