ប្រធានាធិបតីហៃទីលោក Jovenal Moise បាត់បង់ជីវិត ក្រោយត្រូវបានគេធ្វើឃាតក្នុងគេហដ្ឋានផ្ទាល់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ហៃទី៖ ប្រធានាធិបតីហៃទី លោក Jovenal Moise ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅឯគេហដ្ឋានឯកជនរបស់លោក ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីហៃទីលោក Claude Joseph បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីហៃទីលោក Jovonel Moise ត្រូវបានសម្លាប់ក្នុងគេហដ្ឋានឯកជនរបស់លោក នៅម៉ោងប្រហែល ១ រំលងអធ្រាត្រ ដោយអ្នកវាយប្រហារមួយក្រុម ។ ដោយឡែកជំទាវទីមួយក៏បានរងរបួសដោយគ្រាប់កាំភ្លើងផងដែរ នៅក្នុងការវាយប្រហារនេះ ។
ក្រោយកើតមានហេតុការណ៍នេះ ស្ថានទូតអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លៃងការណ៍មួយថា ខ្លួនបានបិទស្ថានទូតជាបណ្តោះអាសន្ននៅក្នុងថ្ងៃពុធនេះ ដោយយោងទៅតាមស្ថានភាពសន្តិសុខ ។
ភ្លាមនោះៗ គេនៅពុំទាន់ស្គាល់អត្តសញ្ញាណក្រុមនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ ៕ ប្រភព: Reuters



