ពេលដែលអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន 🇦🇫 ករុមតាលីបង់បានរឹបអូសយ៉ាងលឿននូវសម្ភារៈយោធារបស់ទ័ពអាហ្វហ្គានីស្ថាន ដីធ្លី និងធនធានផ្សេងៗទៀត

អត្ថបទដោយ៖
AMS OneMinute

រថយន្តដឹកទំនិញ និងរថយន្តម៉ាក Humvees ជិត ៧០០គ្រឿងរបស់កងកម្លាំងអាហ្វហ្គានីស្ថាន រថពាសដែក និងប្រព័ន្ធកាំភ្លើងធំជាច្រើនគ្រឿង ក៏ត្រូវបានរឹបអូសផងដែរ។ រថយន្ដទាំងនេះ អាចដើរតួជាអ្នកដឹកជញ្ជូនអាវុធរបស់ពួកតាលីបង់។

បើតាលីបង់មានលទ្ធភាពផ្គត់ផ្គង់ប្រេង នោះឃ្លាំងរថយន្តរបស់ពួកគេនឹងកើនឡើង ដែលអាចជាការគំរាមកំហែងដ៏ធំមួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

យោធាអាហ្វហ្គានីស្ថានជាង ៣០០នាក់បានរត់ភៀសខ្លួនទៅតាហ្ស៊ីគីស្ថាន 🇹🇯។ ជាមួយគ្នានេះ គ្រឿងបរិក្ខារយោធាអាមេរិក ដែលបានបរិច្ចាគ ឬលក់ទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថានដើម្បីទប់ទល់នឹងពួកតាលីបង់ ក៏បានធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាម។

ទស្សនាវីដេអូទាំងស្រុង 🎥 CRUX

ads banner