អប្សរាព្រឹកនេះ ០៨ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V6- សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារមានសារៈសំខាន់ជាច្រើន ក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយ នៅលើពិភពលោក៕… ឃ្លីប
BH1 ក្រសួងវប្បធម៌ ចេញសេចក្តីបំភ្លឺ សំណង់ប្រាសាទ ដែលសង្ស័យថា ប្រទេសថៃ សាងសង់ចម្លងតាមរចនាប័ទ្មអង្គរវត្តខ្មែរ គឺជាការភាន់ច្រឡំ ៕ …ឃ្លីប…
C5 អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារំលឹកថា សម្តេចតេជោពុំបានសម្រាកពេញមួយយប់ ព្រោះតែតាមដានលទ្ធផលកាត់ក្តីប្រាសាទព្រះវិហារ ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ៕…អានផ្ទាល់ (Page)
V3 រដ្ឋមន្ត្រីការបរទេសកម្ពុជា-រដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី ជួបគ្នាតាមទូរស័ព្ទពិភាក្សាលើកិច្ចការសំខាន់បន្ទាន់មួយចំនួន៕…អានផ្ទាល់
V5 អ្នកនាំពាក្យ៖ការរំលឹកឡើងវិញពីព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹង និងចង់បង្កអស្ថិរភាពសង្គមឡើងវិញ៕…អានផ្ទាល់
BH2 អង្គការសុខភាពពិភពលោក ណែនាំឲ្យព្យាបាលកូវីដ ដោយប្រើថ្នាំ Roche និង Sanofi ជាមួយថ្នាំ Corico SteRoids ដើម្បីកាត់បន្ថយហានិភ័យ នៃការស្លាប់ ៕ …ឃ្លីប…
C4 ក្នុងឆមាសទី១ឆ្នាំនេះ ចិនឈរលេខ១ ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់២ពាន់លានដុល្លារ ៕…អានផ្ទាល់ (Page)
C8 សត្វកែះ ជាប្រភេទសត្វមានដោយកម្រត្រូវចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល បានរកឃើញវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យ ៕…អានផ្ទាល់ (Page)
វគ្គទី២៖សុវត្ថិភាពសង្គម
SB1 អាជ្ញាធររាជធានី បាននិងកំពុងជួសជុលផ្លូវ នឹងដាក់បណ្ដាញលូ នៅផ្លូវសម្ដេចចៅហ្វាវាំង គង់សំអុល បើទោះបីកំពុងប្រឈម ជម្ងឺកូវីដ-១៩ ៕ …ឃ្លីប…
D10 ព្រះរាជអាជ្ញាបញ្ជាកម្លាំងសមត្ថកិច្ចឃាត់គ្រឿងចក្រ៥គ្រឿងរបស់ក្រុមហ៊ុនគ្រួសារសុខសាន្តឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ជិត៤០ហិចតា ៕…លោក ប៊ុន រដ្ឋា…ឃ្លីប…សល់
C6 នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំទៅកាន់អាវុធហត្ថទូទាំងប្រទេស លើការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងបញ្ជាឲ្យរៀបចំបន្ទាយ ឡុងឈិន ដើម្បីជាកន្លែងព្យាបាលកម្រិតស្រាល៕…អានផ្ទាល់ (Page)
ខេត្តកំពត
C9 អភិបាលខេត្តកំពត ជំរុញដល់ប្រធានមន្ទីរពេទ្យទំាងអស់ក្នុងខេត្ត ជួយទំនុកបម្រុងព្យាបាលដល់អ្នកជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)មានសំលេង១កង់៥៣វិនាទី
ខេត្តកំពង់ចាម
BH3 ឯកឧត្តម ផាន អូន នំាយកអំណោយ ជាសម្ភារៈប្រឆំាងកូវីដ ជូនរដ្ឋបាលខេត្តកំពង់ចាម ៕ …អានផ្ទាល់…
ខេត្តរតនគិរី
BH5 ស្ត្រីកើតកូវីដ-១៩ សម្រាលកូនស្រី បានដោយសុវត្តិភាព នៅមណ្ឌលព្យាបាល វិទ្យាលយ័ហ៊ុន សែន ភូមិថ្មី ៕ …អានផ្ទាល់…
ខេត្តបន្ទាយមានជ័យ
C2 រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចយកទីតាំង៧កន្លែង ដើម្បីដំណើរការចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ៕…លោក ឃិន គន្ធា…ឃ្លីប…
ខេត្តកំពង់ស្ពឺ
C7 មេឃុំ និងមេភូមិ ត្រូវបានមន្ត្រីជំនាញកោះហៅ មកធ្វើកិច្ចសន្យាបញ្ឈប់រាល់ការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ និងឧទ្យានជាតិ ព្រះមុនីវង្សបូកគោ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តបាត់ដំបង
C3 ខេត្តច័ន្ទបុរី ប្រទេសថៃ ផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-19 ដល់អាជីវករខ្មែរ-ថៃ ជាង១ពាន់នាក់ ដែលកំពុងរស់នៅ រកស៊ីលក់ដូរ នៅក្នុងផ្សារថៃ នៃច្រកទ្វារអន្តរជាតិ “បានឡែម និងច្រកដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
ខេត្តស្ទឹងត្រែង
C1 ប្រធានមន្ទីរកសិកម្ម បានជម្រុញឲ្យប្រជាសហគមន៍នេសាទ បន្តប្រឹងប្រែងដោយប្រើប្រាស់នូវឆន្ទៈរបស់ខ្លួន ក្នុងការបំពេញកាតព្វកិច្ច ឲ្យកាន់តែប្រសើរឡើង ក្នុងការអភិរក្សធនធានមច្ឆជាតិ៕
…លោក ដេង ម៉ាវិន…ឃ្លីប…
ខេត្តកំពង់ចាម
D9 – ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦៦គ្រួសារ ស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ៕ …អានផ្ទាល់… (ដោយ៖លីពៅ)សល់
ខេត្តកំពង់ឆ្នំាង
BH4 អាជ្ញាធរខេត្តពោធិ៍សាត់ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំរួមគ្នាមួយ ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងទិសដៅទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ៕ …អានផ្ទាល់…
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពង់ធំ
D8 ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទ មុន្នី ឧបត្ថម្ភស្បៀង ជូនគ្រួសារអតីតយុទ្ធជន១០គ្រួសារ កំពុងមានការខ្វះខាត នៅស្រុកប្រាសាទសំបូរ ៕ …លោក ប៊ុន រដ្ឋា…ឃ្លីប…សល់
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
———កីឡា
Z1 ក្រុមកំណាចអង់គ្លេស ឈ្នះ ដាណឺម៉ាក ឡើងទៅជួប អ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ ពាន UERO 2020
——–សូមជូន បទយកការណ៍
R81 ក្រវិលដីឥដ្ឋរំលេចក្បាច់ខ្មែរនិងបង្កប់នូវអត្តសញ្ញាណជាខ្មែរ
MC: ទើបតែត្រូវបានបង្កើតនៅក្នុងអំឡុងពេលជំងឺកូវីដ១៩វាយប្រហារនៅកម្ពុជា នៅដើមឆ្នាំនេះប៉ុណ្ណោះ ប៉ុន្តែ Mona Palette ទទួលបានការគាំទ្រច្រើនទាំងពីសំណាក់ភ្ញៀវជាតិ និងពិសេស ពីភ្ញៀវអន្តរជាតិទៅហើយ ។ ក្រវិលច្នៃពីដីឥដ្ឋ ដោយ Mona Palette មិនត្រឹមតែមានក្បាច់ មានរូបរាងជាខ្មែរប៉ុណ្ណោះទេ តែសូម្បីតែឈ្មោះ ក៏បង្កប់នូវអត្តសញ្ញាណ ជាខ្មែរដែរ ។ យ៉ាន់ លីណា …ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១៕…ឃ្លីប…