ខេត្តស្វាយរៀង ឆ្លងថ្មី១០៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១០៣ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោង។ អ្នកឆ្លងថ្មីទាំង ១០៣នាក់នោះ រួមមាន៥៦នាក់ជាកម្មករតាមរោងចក្រនានា, ២៦នាក់ជាអ្នកពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩, ក្រៅ ពីនោះជាប្រជាពលរដ្ឋនៅស្រុករំដួល, ស្រុកស្វាយទាប, ស្រុកចន្ទ្រា, ស្រុកកំពុងរោទិ៍, ក្រុងបាវិត, ក្រុងស្វាយរៀង ស្រុករមាសហែក និង ២នាក់មកពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះ ជាស្ត្រីអាយុ ៦០ឆ្នាំ នៅភូមិព្រៃរំដេង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

គិតមកដល់បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៣ពាន់៧០នាក់ ក្នុងនោះជាសះស្បើយ១ពាន់៨១៨នាក់ និងមានអ្នកស្លាប់ ៣៧ នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner