ហោរាសាស្រ្តប្រចាំថ្ងៃ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃ ហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជានោះទេ។ លោកអ្នកហាក់មានភាពលំបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំ ឬការបណ្តាក់ទុនឡើយ ប្រសិនបើអាចគួរតែផ្អាកសិនកុំឲ្យអ្នកធ្លាក់ក្នុងស្ថានភាពលំបាក ហើយពិបាកដោះស្រាយ។ បើទោះបីពីស្ថានភាពថ្ងៃនេះមិនសូវអំណោយផលដល់ការងារក្តី សូមកុំចុះចាញ់នឹងស្ថានភាពនេះ អ្នកគួរខំប្រឹងប្រែងបន្ថែមទៀត ហើយជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ប្រការសំខាន់ថ្ងៃនេះ សូមប្រយ័ត្នចាញ់ពាក្យលោងលោមមនុស្សសស្តើង។

 ឆ្នាំឆ្លូវ  សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងាររបស់អ្នកមានដំណើរការទៅជាធម្មតា។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកជៀសពីមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ ដូច្នេះគរធ្វើយ៉ាងណាសម្របទៅតាមស្ថានភាពខ្លះទើបល្អ។ ដោយឡែក សូមជៀសវាងការពិភាក្សា ឬធ្វើការងារជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់ ប្រយ័ត្នចាញ់បោកគេ។  ពេលវេលាសំណាងរបស់អ្នក គឹនៅពេលព្រឹក ដូច្នេះសូមព្យាយាមសំឡឹងមើលឳកាសឲ្យបានច្រើន។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលក្នុងដៃរបស់អ្នក។ ថ្ងៃនេះជាពេលវេលាល្អខ្លាំងណាស់សម្រាប់ការចរចាការងារធំ ឬដោះស្រាយបញ្ហាប្រទាក់ក្រឡាស្មុគ្រស្មាញទាំងឡាយ ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំង។ លោកអ្នកមានមនុស្សគាំទ្រច្រើន ប៉ុន្តែក៏ទទួលបានពាក្យចចាមអារ៉ាមខ្លះដែរ ដូច្នេះសូមស្ងប់ស្ងៀម និងច្រានចោលពាក្យសំដីទាំងនោះចេញ កុំយកចិត្តទុកដាក់ឡើយ។ ក្រៅពីនេះសូមគ្រប់គ្រងចិត្តរបស់អ្នក ហើយធ្វើយ៉ាងណាកុំរំខានដល់កិច្ចការ ឬផលប្រយោជន៍របស់អ្នកដទៃ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចនឹងទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងការងារយ៉ាងខ្លាំង។ សកម្មភាពវិជ្ជមាននានាស្ថិតក្នុងដំណើរការរបស់អ្នក ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភឡើយ។ ប៉ុន្តែក៏ត្រូវរៀនស្តាប់មតិយោបល់អ្នកជុំវិញខ្លួនផង ដើម្បីកុំឲ្យខាតបង់ផលលាភ ប៉ុន្តែកុំជឿទុកចិត្តអ្វីដោយងាយ។ ស្តាប់ ហើយគិតឲ្យបានច្រើន វាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ និងកុំនិយាយបំផ្លើសការពិត។ ក្រៅពីនេះ ចូររក្សាចិត្តគំនិតរបស់ខ្លួន ហើយជ្រើសរើសការមិនតបតចំពោះជម្លោះទើបជាការល្អប្រសើរ។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានសញ្ញាណវិជ្ជមានលើផ្នែកហិរញ្ញវត្ថុ និងការជឿទុកចិត្តខ្ពស់ពីមនុស្សជុំវិញខ្លួន ដូច្នេះសូមព្យាយាមចាប់យកឳកាសនានាដែលខិតមកជិតលោកអ្នក។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់ខ្ពស់គឺការបង្កើត និង ការគ្រប់គ្រងគម្រោងផែនការ។ ដោយឡែក លោកអ្នកមានមនុស្សចាំថែរក្សាការពារ និងជួយជ្រោមជ្រែង ដូច្នេះការលំបាក និងភាពអសកម្មមួយចំនួននឹងអាចដោះស្រាយបាន។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានការណ៍ និងការដោះស្រាយបញ្ហាដោយសន្តិភាព។  

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅចន្លោះកណ្តាលរវាងជោគជ័យ​​ និងបរាជ័យ ដូច្នេះសូមព្យាយាមកែប្រែស្ថានការណ៍ដោយអាកប្បកិរិយា និងពាក្យសំដីសមរម្យ។ លោកអ្នកគួរតែប្រុងប្រៀបរៀបចំគម្រោងផែនការជាថ្មី លោកអ្នកត្រូវតែធ្វើអ្វីឲ្យបានរហ័សជាងដៃគូប្រជែងរបស់អ្នក។ កុំបាក់ទឹកចិត្តប្រសិនបើលោកអ្នកបរាជ័យ។ ប្រសិនបើអ្នកជួបបញ្ហាដែលមិនអាចដោះស្រាយបាន សូមស្វែងរកមនុស្សពិភាក្សា និងជៀសវាងការប្រថុយប្រថាន។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាអាចនឹងសម្រេចទៅបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកអាចទទួលបានរង្វាន់ ឬសំណាងធំពីមនុស្សក្នុងរង្វង់ការ​ សេចក្តីនេះមិនបានកំណត់ថាអាមិត្តរួមកការងារ ឬថ្នាក់លើនោះទេ។ ចំពោះបញ្ហាតិចតួចដែលអាចនឹងកើតឡើងសូមព្យាយាមដោះស្រាយ ហើយកុំទុកដល់ស្អែក​។ ចំណែកមនុស្សច្រណែន និន្ទាលោកអ្នក ហាក់ដូចជាបាក់បបខ្លបខ្លាចមិនហ៊ានយាយីអ្នកនោះទេ ប៉ុន្តែសូមរក្សាអាកប្បកិរិយា និងការសណ្តោសប្រណីគ្រប់កាលទេស។   

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អណាស់។ ថ្ងៃនេះលោកអ្នកដែលប្រកបរបរអាជីវកម្ម នឹងទទួលបានផលចំណេញច្រើនលើសពីការរំពឹងនោះ ចំណែកដៃគូក៏ពេញចិត្តនឹងការសម្រេចចិត្ត និងគម្រោងផែនការរបស់អ្នកខ្លាំងផងដែរ។ ដោយឡែក ពេលវេលាល្អសម្រាប់ការសម្រេចចិត្តលើកិច្ចការនានា ចូរជ្រើសរើសពេលព្រឹកដើម្បីដំណើរការងារ ចំណែកពេលរសៀលសូមជៀសវាងធ្វើកិច្ចការធំ។​ ក្រៅពីនេះ សូមប្រយ័ត្នគ្រោះថា្នក់នានាដែលអាចកើតឡើងជាយថាហេតុ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។​ ថ្ងៃនេះសំណាងរបស់លោកអ្នក នាំមកឲ្យដោយមនុស្សជាទីស្រលាញ់ ប៉ុន្តែសូមកុំប្រញាប់ប្រញាលអបអរសាទរពេក រក្សាដំណឹងទាំងនេះឲ្យស្ថិតក្នុងសភាពធម្មតា។ អ្វីៗគួរតែស្ថិតក្នុងដំណើរការស្ងប់ស្ងៀម ទើបលោកអ្នកអាចមានលទ្ធភាពរក្សាលំនឹងនៃលាភសំណាងទាំងនេះបានយូរ។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចូលចិត្តអាកប្បកិរិយារបស់អ្នកណាស់ ដូច្នេះសូមទាញផលប្រយោជន៍ពីស្ថានភាពវិជ្ជមាននេះ។ ក្នុងនោះដែរ ប្រសិនបើអ្នករៀបពិធីមង្គលនឹងកើតយសល្អណាស់។  

 ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក រក្សាអ្វីៗឲ្យស្ថិតនៅដដែលសិនទើបប្រសើរ។ លោកអ្នកអាចធ្វើការរកស៊ីបាន គ្រាន់តែផលចំនេញគឺមិនទាន់បានច្រើនតាមការប៉ុនប៉ងរបស់អ្នកនៅឡើយ ។ ឳកាសការងារនៅមានបង្គួរ គ្រាន់តែស្ថានភាពជុំវិញហាក់កំពុងបង្ករបញ្ហាដល់អ្នក ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបង្ខំខ្លួនខ្លាំងពេក ជាពិសេសកុំបាក់ទឹកចិត្ត។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ដូច្នេះសូមព្យាយាមទាញយកប្រយោជន៍ជាអតិបរមាពីស្ថានភាពដែលកើតឡើងជុំវិញកិច្ចការងាររបស់អ្នក។ ថ្ងៃនេះលោកអ្នកអាចមានបញ្ហាខ្លះៗ ពិសេសជាមួយថា្នក់លើតែម្តង ដូច្នេះមិនត្រូវឆ្លើយតបនឹងស្ថានភាពនេះនោះទេ។ ប្រសិនបើមានឳកាសសូមពន្យល់ ដោយយោងលើពត៌មានពិត។ នៅពេលល្ងាចអ្វីៗនឹងមានដំណើរការជាប្រក្រតីវិញ ដូច្នេះមិនមានហេតុផលធ្វើឲ្យអ្នកព្រួយបារម្ភទេ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ឬយកបរាជ័យក្នុងអតីតកាលមកបញ្ឈប់ដំណើររីកចម្រើនរបស់អ្នកក្នុងពេលនេះ។ ចំណែកអាជីវករ នឹងទទួលបានផលចំណេញច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែស ព្រោះការទុកចិត្តមនុស្សមិនស្គាល់។ ថ្ងៃនេះសូម្បីតែមនុស្សដែលអ្នកស្គាល់ក៏ត្រូវស្តាប់ ហើយពិចារណាច្រើនដងមុនជឿជាក់ដែរ។ កុំក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលនៃការដោះស្រាយ ដោយសន្តិវិធី។  

ចំណាំៈ

ឆ្នាំទាំង៤ ខាល រោង មមី វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃលោកអ្នកនឹងទទួលបានលាភសំណាងធំទាក់ទងនឹងអាជីវកម្ម និងកិច្ចការងារដែលបានដាក់ចេញ។ រាល់បញ្ហាផ្សេងៗមិនអាចមករំខានភាពជោគជ័យក្នុងថ្ងៃនេះបាននោះឡើយ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner