ក្រុមកំណាចអង់គ្លេស ឈ្នះ ដាណឺម៉ាក ឡើងទៅជួប អ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ ពាន UERO 2020

អត្ថបទដោយ៖
ធី ដា

ដូចបំណងហើយក្រុមតោកំណាចអង់គ្លេស បានយកឈ្នះ ដាណឺម៉ាក ២ទល់១ នៅវគ្គបន្ថែមម៉ោង១៥នាទី ២ដង បន្ទាប់ពីស្មើគ្នា១ទល់១ ពេញម៉ោង៩០នាទី រោមក្រសែភ្នែកអ្នកទស្សនា ជាង ៦ម៉ឺននាក់ នៅកីឡដ្ឋាន Wembley ក្នុងទីក្រុង London ប្រទេសអង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅ Euro 2020 បន្ទាប់ពីរងចាំរយៈពេល៥៥ឆ្នាំមកហើយ ។

គ្រាប់បាល់ជ័យជំនះរបស់អង់គ្លេសក្រោមការដឹករបស់លោក Gareth Southgate បែរជាក្រុមដាណឺម៉ាកស៊ុត២គ្រាប់ទៅវិញ គ្រាប់បាល់ស៊ុតបញ្ចូលដោយកីឡាករ Mikkel Damsgaard មួយគ្រាប់នាំមុខអង់គ្លេស តែកីឡាករ Simon Kjaer ខ្សែការពាររបស់ដាណឺម៉ាក ធ្វើអោយចូលទីខ្លួនឯងនៅ នាទី៣៩ ស្មើរគ្នា ១ទល់១ នៅវគ្គទី១ ។វគ្គទី២ មិនមានក្រុមណារកគ្រាប់បាល់បាននោះទេ រហូតបញ្ចប់ ៩០ នាទី។

ប៉ុន្តែនៅវគ្គថែមម៉ោង១៥ នាទី ២ដង កីឡាករ Harry Kane រកបានមួយគ្រាប់ដោយបាល់១១ម៉ែត្រ នៅនាទី១០៤ លទ្ធផលបន្តរហូតចប់ការប្រកួត ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានឡើងមកវគ្គផ្តាច់ព្រ័ត្រជាថ្មី ចាប់តាំងពីបានឈ្នះជើងឯក FIFA World Cup ក្នុងទឹកដីរបស់ខ្លួន កាលឆ្នាំ១៩៦៦ ដោយត្រូវប៉ះក្រុម អ៊ីតាលី នៅ Euro 2020 នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០២:០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner