មិនដឹងមានទំនាស់អ្វី បេីករថយន្ត LEXUS រត់គេចពីយុវជនមួយក្រុមជ្រុលទៅបុកជញ្ជាំងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ យុវជនម្នាក់បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងរត់គេចពីក្មេងស្ទាវមួយក្រុមយ៉ាងលឿន រួចបួងចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត ព្រមទាំងត្រូវក្រុមក្មេងស្ទាវទាំងនោះយកដុំថ្មនិងឥដ្ឋមកគប់លេីរថយន្តថែមទៀត រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២៩២ កែងផ្លូវ១២៩ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តមួយគ្រឿងម៉ាក LEXUS NX200 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-0988 បេីកបរដោយយុវជនម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៩២ ទិសដៅពីលិចមកកេីតក្នុងល្បឿនយ៉ាងលឿន ព្រោះឃេីញមានក្មេងស្ទាវមួយក្រុមទៀតដេញតាមពីក្រោយ ធ្វេីឲ្យតៃកុងរថយន្តបង្កបួងចង្កូតមកឆ្វេងដៃជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាយ៉ាងដំណំ ។ ភ្លាមៗតៃកុងរថយន្តបង្កបានបេីកទ្វារត់គេចពីក្រុមក្មេងស្ទាវទាំងនោះបាត់ស្រមោល តែក្រុមក្មេងស្ទាវទាំងនោះមិនអស់ចិត្តក៏បានយកដុំថ្ម ដុំឥដ្ឋ និងដបស្រាបៀរ មកគប់ទៅលេីរថយន្តខាងលេីរងការខូចខាតយ៉ាងដំណំ ។

ក្រោយកេីតហេតុ ភ្លាមៗ ក្រុមក្មេងស្ទាវទាំងទោះបានចាក់ចេញពីកន្លែងកេីតហេតុបាត់អស់ មិនរំខានដល់សមត្ថកិច្ច ។ ដោយឡែករថយន្តខាងលេីបានធ្វេីឲ្យខូចខាតដល់ជញ្ចាំងផ្ទះប្រជាពលរដ្ឋ និងគ្មានដំណោះស្រាយ ទេីបសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ក្រុងភ្នំពេញ ចុះមកធ្វេីការវាស់យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner