ដុតសំរាមរាលដាលដល់ភោជនីយដ្ឋានចំការមាន ឆេះយ៉ាងសន្ធោសន្ធៅផ្អើលសមត្ថកិច្ចខណ្ឌសែនសុខទាំងយប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះភោជនីយដ្ឋានចំការមានយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៥៨ កែងនឹងផ្លូវ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ភោជនីយដ្ឋាន(ចំការមាន)ប្ដីមានឈ្មោះម៉ន សាវិន ប្រពន្ធមានឈ្មោះ ហួត ចាន់ឌី ។

តាមប្រភព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ដឹងថា មុនកើតហេតុ គេឃើញមានគំនរសំរាមនៅខាងមុខភោជនីយ៍ដ្ឋាន ត្រូវបានគេដុតកំទិចចោល តែដោយសារមានការធ្វេសប្រហែសពីអ្នកដុត ស្រាប់តែឆេះរាលដាលឆ្លងដល់តូប(កញ្ចុះ)ប្រក់ស្បូវក្នុងភោជនីយដ្ឋានខាងលើឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងបានចេញមកបាញ់ទឹកពន្លត់ និងប្រើប្រាស់អស់ទឹកចំនួន៣ឡាន ប្រើពេលវេលាអស់ជិត១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ ។

ចំពោះអគ្គិភ័យឆាបឆេះភោជនីយដ្ឋានខាងលើនេះ គឺបានបំផ្លាញតូបអស់ប្រមាណជិត១០តូប ដែលជាប្រភេទ(កញ្ចុះ)ប្រក់ស្បូវ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសក្នុងគ្រោះអគ្គិភ័យនេះផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner