ថៃប្រកាសឆ្លងជំងឺកូវីដ ជាង៧ពាន់នាក់ និងស្លាប់មនុស្ស៧៥នាក់ទៀត ២៤ម៉ោង
នាព្រឹកថ្ងៃទី៨ កក្កដា ២០២១នេះ អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា ប្រទេសនេះមានឆ្លងកូវិដ១៩ថ្មី ចំនួន៧០៥៨នាក់ទៀត ស្លាប់មនុស្សព្រោះជំងឺនេះ ៧៥នាក់ទៀត កាលពីម្សិលមិញ។
ចំនួនឆ្លងនិងស្លាប់មនុស្សប្រចាំថ្ងៃបែបនេះ គឺជាចំនួនឆ្លងនិងស្លាប់ខ្ពស់បំផុត មិនធ្លាប់មានទេ នៅប្រទេសថៃ។
ចាប់តាំងពីឆ្លងដំបូង នាដើមឆ្នាំ២០២០ ថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣០៨២៣០នាក់ហើយ ជាសះស្បើយវិញ ចំនួន២៣៦១៤៩នាក់។ រីឯចំនួនមនុស្សស្លាប់បានកើនដល់ ២៤៦២នាក់ហើយ៕



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ