រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានចាត់ទុកសន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជនិងកីឡានិងលោកជំទាវបានអញ្ជើញចូលរួមនៅក្នុងពិធីខួលើកទី១០៩ ទិវាអន្តរជាតិនារី៨មីនាក្រោមប្រធានបទមានសន្តិភាពលើកម្ពស់សមភាពយេនឌឺរ នៅវិទ្យាស្ថានជាតិអប់រំនារសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០ ។

បន្ទាប់ពីលោកជំទាវ សេដ្ឋានរដ្លេខាធិការក្រសួងអប់រំយុវជននិងកីឡាបានឡើងអានព្រះរាជសារសម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឳកាសអបអរសាទរខួបលើកទី១០៩នៃទិវាអន្តរជាតិ៨មីនា ឆ្នាំ ២០២០ រួចមក។

ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុនបានមានប្រសាសន៍ថាការប្រារព្ធមីទ្ទីញអបអរសាទរខួប១០៩ ទិវានារីអន្តរជាតិនារី៨មីនាជាសក្ខីភាពមួយពីការចូលរួមយ៉ាងសកម្មរបស់ក្រសួងអប់រំយុវជននិងកីឡា ក្នុងដំណើរការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យអប់រំយុវជនិងកីឡាស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលផ្តល់ការគាំទ្រនិងគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ភាពអង់អាចក្លាហានរបស់ស្រ្តីនិងកុមារីអោយទទូលបានការអប់រំប្រកបដោយគុណភាពនៅគ្រប់ភូមិសិក្សា។ក្រសួងអប់រំ យុវជននិងកីឡាបានរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យអប់រំក្នុងទិសដៅលើកម្ពសសមភាពយេនឌ័រក្នុងការងារដឹកនាំ ការងារគ្រប់គ្រងការផ្តល់សេវាអប់រំ ការទទូលបានសេវាអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឳកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នានៅទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្រ្តីក្នុងនាមក្រសួងអប់រំយុវជននិងកីឡាបាន សូមគាំទ្រនូវប្រធានបទទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០ស្តីពីមានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រដោយបានចាត់ទុកថា សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសក្រសួងអប់រំយុវជននិងកីឡាក៍បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការស្វែងរកសន្តិភាពក៍ដូចធានាបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ជាពិសេសសម្តេចបានយកចិត្តទុកដាក់នៅក្នុងការតម្លើងប្រាក់បៀរវត្សជូន ដល់មន្ត្រីរាជការក្រសួងអប់រំយុវជននិងកីឡាគ្រប់លំដាប់ថ្នាក់។ហើយសម្តេចតេជោក៍បានកសាងអាគារសិក្សាជាច្រើននៅទូទាំងប្រទេសដើម្បីផ្តល់ឳកាសអោយកាន់តែច្រើនថែមទៀតដល់កុមារាកុមារីដើម្បីទទូលបានការអប់រំលើគ្រប់វិស័យ។

ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន បានកោតសរសើរចំពោះបុគ្គលិកអប់រំជាស្រ្តីទាំងអស់និងអ្នកគ្រូទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់ពកម្លាំងកាយ កម្លាំងចិត្តបំពេញការងារប្រកបដោយយុទ្ធសាស្រ្តជាតិ ក្នុងគោលដៅធានាបាននូវការអប់រំប្រកបដោយគុណភាព។

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner