ដើម្បីសម្រេចបំណងកូនឈានទៅដណ្តើមឈ្នះមេដាយ ជូនជាតិ លោក ឃួន ពិឡុត បានចំណាយថវិកាផ្ទាល់ខ្លួន គាំទ្រការហ្វឹកហាត់បង្កើនសមត្ថភាព

លោក ឃួន ពិឡុត ជាឱពុកបង្កើត កីឡាករជម្រើសជាតិកង់ភ្នំ ឃួន បណ្ឌិតបុត្រា បានចំណាយថវិកាផ្ទាល់ខ្លួន ដូចជាចាក់សាំងរថយន្ត ការចំណាយផ្សេងៗ អមដំណើរកូនប្រុសហ្វឹកហាត់ជិះកង់រាប់សិបគីឡូម៉ែត្រ ក្នុងពេលសម្រាកការហ្វឹកហាត់ប្រមូលផ្តុំនៅផ្ទះ ដើម្បីសម្រេចបំណងកូនឈានទៅដណ្តើមឈ្នះមេដាយជូនជាតិ ។


លោក ឃួន ពិឡុត បានបញ្ជាក់ថា បន្ទាប់ពីកូនប្រុសជាប់ជាកីឡាករជម្រើសជាតិ កីឡាទោចក្រយានកម្ពុជា ក្នុងឆ្នាំ២០២១នេះ លោកបានឲ្យកូនប្រុសផ្អាកហ្វឹកហាត់ម៉ូតូ ងាកមកហ្វឹកហាត់ពង្រឹងសមត្ថភាពកីឡាកង់ភ្នំ ។ លោក បន្តថា បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា ប្រកាសរំសាយមិនមានការប្រមូលផ្តុំក្នុងជរុំហ្វឹកហាត់ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគម២០កុម្ភៈ ដោយតម្រូវឲ្យកីឡាករ កីឡាការិនីហ្វឹកហាត់នៅផ្ទះរៀងៗខ្លួន ។

ជាមួយគ្នានេះលោក បានដាក់កម្មវិធីហ្វឹកហាត់ បង្កើនសមត្ថភាពដើម្បីសម្រេចបំណងកូនឈានទៅដណ្តើមឈ្នះមេដាយជូនជាតិ និងជិះកង់ចម្ងាយឆ្ងាយ ចាប់ពីភ្នំពេញ ដល់ស្គន់ ក្នុងស្រុកបាធាយ អមពីក្រោយដោយការជិះរថយន្ត ដើម្បីការពារសុវត្ថិភាពកូនប្រុសអំឡុងពេលហ្វឹកហាត់ ។ លោក ពន្យល់ទៀតថា មូលហេតុដែលលោកយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពកូនប្រុស អំឡុងឈប់សម្រាកនៅផ្ទះ គឺកើតចេញពីការលះបង់ និងគាំទ្រឆន្ទៈរបស់លោក ដើម្បីឲ្យកូនប្រុសមានការអភិវឌ្ឍសមត្ថភាព ឈានទៅសម្រេចជោគជ័យ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


សូមបញ្ជាក់ថា ឃួន បណ្ឌិតបុត្រា ជាកីឡាករជម្រើសជាតិទោចក្រយាន លើវិញ្ញាសាកង់ភ្នំ ទើបឡើងពីជម្រើសជាតិថ្នាល មកឈុតធំហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ក្រៅពីជំនាញកង់ភ្នំ បណ្ឌិតបុត្រា ក៏ជាកីឡាករប្រណាំងម៉ូតូឆ្នើមមួយរូប នៅកម្ពុជា ហើយ ធ្លាប់នាំឈ្នះពានពីក្រៅប្រទេសមកជូនកម្ពុជាផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner