ទីតាំងដាំកញ្ឆាខុសច្បាប់ ១២កន្លែង ត្រូវបានសមត្ថកិច្ចខេត្តតាកែវ ចុះកាប់ និងដុតបំផ្លាញចោល
អត្ថបទដោយ៖
ធី ដា
កម្លាំងជំនាញនៃអធិការដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ នៅព្រឹកថ្ងៃទី៨កក្កដាឆ្នាំ២០២១ បានឡើងទៅលើភ្នំដើម្បីរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញទីតាំងចំនួន១២ ដែលជនខិលខូចលួចដាំកញ្ឆាខុសច្បាប់នៅចំណុច ដុបដាដំរីលេងស្ថិតក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ។
សមត្ថកិច្ចបានកាប់ និងផុតបំផ្លាញកញ្ឆានោះចោល និងបំផ្លាញ អាងស្តុបទឹកចំនួន៧ដែលមានផ្ទៃដីប្រមាណ២ពាន់៧៨១ម៉ែត្រការ៉េ ។ កម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកជនខិលខូចដែលដាំកញ្ឆានិងអ្នកនៅពីក្រោយការលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕