វៀតណាម​បិទ​ខ្ទប់​ហូ​ជី​មិញ​ហើយ​ ​ក្រោយ​ឆ្លង​កូវីដជាង​៨​ពាន់​នាក់​

មនុស្ស​ ​៩​ ​លាន​នាក់​នៅ​ទីក្រុង​ហូ​ជី​មិញ​នៃ​ប្រទេស​វៀតណាម​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​ ​២​ស​ប្តាហ៍ ​រាប់​ចាប់ពី​ថ្ងៃ​ទី​៨​ ​កក្កដា​ ​ស្អែក​តទៅ​ ​បន្ទាប់ពី​មាន​ករណី​ឆ្លង​កូវីដ ​ជាង​៨​០​០​០​ ​ករណី នៅ​ក្នុង​ទីក្រុង​មួយ​នេះ​ ​កំឡុង​ពេល​មានការ​ឆ្លង​រលក​ចុងក្រោយ​នេះ​។​

​ប្រជាជន​នៅ​ក្រុង​ហូ​ជី​មិញ​ទាំងអស់​នឹង​ត្រូវ​ស្នាក់​នៅផ្ទះ​ ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ផ្ទះ​ក្នុង​លក្ខខណ្ឌ​២​ ​ប៉ុណ្ណោះ​ ​ពោល​គឺ​ ​ចេញទៅ​ទិញ​ស្បៀងអាហារ​ ​និង​ថ្នាំពេទ្យ​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner