សម្ដេចតេជោ ហ៊ុន សែន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF)
អត្ថបទដោយ៖
AMS OneMinute
សម្ដេចតេជោ ហ៊ុន សែន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young Ho តំណាងលោកជំទាវបណ្ឌិត Hak Ja Han Moon ។
កិច្ចប្រជុំពិភាក្សានេះ គឺផ្ដោតសំខាន់ពាក់ព័ន្ធទៅលើការងារបន្ត រួមមាន៖
ទី១. ការរៀបចំកិច្ចប្រជុំកំពូលនៅខែវិច្ឆិកាខាងមុខនៅប្រទេសកូរ៉េខាងត្បូង ដែលប្រធានបទសំខាន់ទាក់ទងទៅនឹងសន្តិភាពនៅក្នុងតំបន់អាស៊ី
ទី២. ការគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ធ្វើជាសហប្រធានកិត្តិយសនៃការរៀបចំកិច្ចប្រជុំដ៏ធំនោះ
ទី៣. ពានរង្វាន់សន្តិភាពស៊ុនហាក់។
៨ កក្កដា ២០២១


