នៅចំពោះមុខមេដឹកនាំគណបក្សនយោបាយលើពិភពលោកជាច្រើន សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា
អត្ថបទដោយ៖
AMS OneMinute
នៅចំពោះមុខមេដឹកនាំគណបក្សនយោបាយលើពិភពលោកជាច្រើន សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “គណបក្សនយោបាយទាំងអស់ ទោះមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះនឹងរបៀបវារៈនយោបាយរយៈពេលខ្លី នៃការដណ្ដើមអំណាចឱ្យខាងតែបាន តាមគ្រប់មធ្យោបាយដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនោះឡើយ។”
“ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាវនេះ គណបក្សនយោបាយគួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជនព្រមទាំងបញ្ឈប់អោយបាននូវវប្បធម៌ និងឥរិយាបថច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការក្នុងការដោះស្រាយបញ្ហា។”
៨ កក្កដា ២០២១