ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់រៀបចំកម្លាំងអន្តរាគមន៍នគរបាលចរាចរដើម្បីចេញប្រតិបត្តិការបង្រ្កាបនិងចាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍រត់គេចខ្លួន និងចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ  អនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់រៀបចំក្រុមកម្លាំងអន្តរាគមន៍នគរបាលរាចរយ៉ាងហោចណាស់៥០នាក់  ដើម្បីចេញប្រតិបត្តិការដេញបង្រ្កាបនិងចាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍យកមកចាត់ការតាមផ្លូវច្បាប់។គ្រាដែលគេមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សរងរបួសរឺស្លាប់តែងតែព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណង មិនទទួលខុសត្រូវចំពោះមុខច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត លើកឡើងទៀតថា កម្លាំងអន្តរាគមន៍នោះផងដែរក៏ត្រូវការពារសុវត្ថិភាពចំពោះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ដោយទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋប្រើអំពើហឹង្សាទៅលើអ្នកបើកបរបង្កគ្រោះថ្នាក់នោះឡើយ។កម្លាំងអន្តរាគមន៍ក៏ត្រូវចូលរួមសហការជាមួយកម្លាំនគរបាលតាមបណ្តាខណ្ឌនានាដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ការថ្លែងបែបនោះពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីរៀបចំផែនការយុទ្ធសាស្រ្តសកម្មភាពការងាររយៈពេល៥ឆ្នាំនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត  ក្នុងកិច្ចប្រជុំនោះផងដែរក៏បានលើកឡើងអនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យមានការរៀបចំពង្រឹងកងកម្លាំងនគរបាលដែលមានភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ជូនដល់គណៈប្រតិភូជាតិនិងអន្តរជាតិដែលអញ្ជើញបំពេញបេសកម្មការងារនៅក្នុងរាជធានីភ្នំពេញ ធានាឱ្យបានសុវត្ថិភាពគ្រប់គ្រាន់។ជាពិសេសការពារសន្តិសុខក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានប្រតិភូបណ្តាប្រទេសចំនួន៥២ប្រទេសគ្រោងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនោះ។

ក៏បានណែនាំឱ្យលោកលោកស្រីស្នងការរងត្រូវត្រួតពិនិត្យកម្លាំងឱ្យគោរពវិន័យនគរបាលជាតិ ស្លៀកពាក់ឯកសណ្ឋានឱ្យឯកភាពគ្នា អាកប្បកិរិយាសមរម្យនិងរៀបចំកងកម្លាំងអន្តរាគមន៍ នៅតាមផែនការងារនីមួយៗនិងកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ១៤ ដើម្បីត្រៀមដោះស្រាយសភាពការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។កម្លាំងអន្តរាគមន៍ត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់មានមុខប្រចាំការជាប្រចាំនៅពេលត្រូវការកម្លាំងអន្តាគមន៍ត្រូវមានមុខ ចេញប្រតិបត្តិការ បើក្នុងករណីគ្រប់គ្រប់កម្លាំងមិនបាននិងទទួលខុសត្រូវចំពោះមុខថ្នាក់លើ៕ធ.ដ

ដោយ៖​ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner