គំនិតច្នៃប្រឌិត៖ ប្រឡាយថាមពលព្រះអាទិត្យបានចូលរួមកាត់បន្ថយការរំហួតនៃទឹក និងបង្កើតថាមពលអគ្គីសនី ដែលជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការសន្សំសំចៃ (មានវីដេអូ)

បរទេស៖ ឥណ្ឌាបានបង្កើត “បន្ទះស្រូបពន្លឺព្រះអាទិត្យហោះ” ដែលកំពុងត្រូវបានព្យួរនៅខាងលើប្រឡាយធារាសាស្រ្ត ដើម្បីកាត់បន្ថយការហួតនៃដំណក់ទឹកដ៏មានតម្លៃដោយផ្តល់ម្លប់ពីកំដៅហួតរបស់ព្រះអាទិត្យ ។ វាក៏ជាវិធីដ៏ឆ្លាតវៃ ដើម្បីកាត់បន្ថយការបាត់បង់ជម្រកផងដែរ ដោយដាក់បន្ទះក្នុងទីធ្លាដែលផលិតដោយមនុស្សរួចហើយ ។

មកទល់ពេលនេះ រដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក កំពុងសម្លឹងមើលអត្ថប្រយោជន៍ដែលទទួលបានពីការដំឡើងបន្ទះសូឡា លើប្រឡាយដោយជោគជ័យជាច្រើននៅក្នុងប្រទេសឥណ្ឌា ។ ជាមួយនឹងបណ្តាញប្រព័ន្ធធារាសាស្រ្តធំជាងគេបំផុតនៅលើពិភពលោក និងមានពន្លឺព្រះអាទិត្យជាមធ្យម២៩០ថ្ងៃ រដ្ឋកាលីហ្វ័រញ៉ា មានទីតាំងពិសេស ដើម្បីបន្ធូរបន្ថយកង្វះទឹកធ្ងន់ធ្ងរដោយខ្លួនឯង ជាមួយនឹងការច្នៃប្រឌិតថ្មី នៃកសិដ្ឋានព្រះអាទិត្យដែលមានប្រព័ន្ធប្រឡាយ ។ បើតាមប្រភពពីផេកហ្វេសបុករបស់ Green Power Supply នោះ ថាមពលពន្លឺព្រះអាទិត្យបានផលិតចេញនូវថាមពលបៃតងស្អាត មិនមានផលប៉ះពាល់ទៅលើបរិស្ថានឡើយ ប៉ុន្តែជាធម្មតាវាត្រូវការកន្លែងទំនេរជាច្រើនដើម្បីតំឡើងវា ។ តាមរយៈការបិទពីលើប្រឡាយប្រព័ន្ធធារាសាស្រ្តជាមួយបន្ទះសូឡា ថាមពលបៃតងស្អាតមួយនេះ វាមិនត្រឹមតែបានគេប្រមូលបានចេញពីទីកន្លែងដែលគេមិនសូវបានប្រើប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសន្សំសំចៃធនធានទឹក ដោយការពារវាមិនអោយហួត ហើយប្រឡាយទឹកក៏បានធ្វើអោយបន្ទះសូឡាត្រជាក់ផងដែរ ៕ ប្រភព៖ Goodnewsnetwork.org

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner