អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្តឹងក្រុមហ៊ុន Facebook Twitter និង Google ពីបទរំលោភសិទ្ធិសេរីភាព នៃការបញ្ចេញមតិ (មានវីដេអូ)

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន Twitter Facebook និង Google រួមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងនេះ ដោយចោទប្រកាន់ថា ពួកគេបានបំបិទទស្សនៈអភិរក្សបែបខុសច្បាប់ ។
លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯទីលានវាយកូនហ្គោលរបស់លោកនៅ (ប៊េដមីនស្ទើ) Bedminster រដ្ឋញ៊ូជើស៊ី ថា យើងនឹងទទួលជោគជ័យជាប្រវត្តិសាស្រ្តសម្រាប់សេរីភាពអាមេរិក… សេរីភាពនៃការបញ្ចេញមតិ ។ លោក ត្រាំ បានដាក់ពាក្យបណ្តឹងចំណាត់ថ្នាក់ចំនួន០៣ ដែលមួយប្រឆាំងនឹងនាយកប្រតិបត្តិ Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក មួយទៀតប្រឆាំងនឹងនាយកប្រតិបត្តិ Twitter លោក ជែក ដ័រសី និងមួយផ្សេងទៀតប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុន អាល់ហ្វាប៊ែត (Alphabet) របស់ Google លោក សាន់ដា ភីចៃ ។ ពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការទីក្រុងម៉ៃអាមី រដ្ឋផ្ល័ររីដា បានចោទប្រកាន់ក្រុមហ៊ុនបណ្ដាញសង្គម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ទាំង ឡាយខាងលើនេះថា បានរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។
ស្របពេលជាមួយគ្នានោះដែរ អ្នកតំណាងក្រុមហ៊ុន Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ ខណៈអ្នកតំណាងក្រុមហ៊ុន Facebook និង Google ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនេះដែរ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner