រដ្ឋមន្រ្តីជាន់ខ្ពស់នៅប្រទេសឥណ្ឌាត្រូវបានដកតំណែងចេញ

កាលពីថ្ងៃពុធ ទី៧ កក្កដានាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទម្លាក់រដ្ឋមន្រ្តីជាន់ខ្ពសចំនួន ១២ រូប និងបានដឹកនាំក្រុមយុវជនមួយក្រុមក្នុងគោលបំណងកែលម្អមុខមាត់រដ្ឋាភិបាលរបស់លោកបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ។

រដ្ឋមន្រ្តីខុទ្ទកាល័យចំនួន ១៥ រូប និងរដ្ឋមន្រ្តីចំនួន​ ២៨ នាក់ត្រូវបានស្បថចូលកាន់តំណែងនៅក្នុងពិធីមួយនៅវិមានប្រធានាធិបតីកាលពីថ្ងៃទី៧ ខែ​នេះ។ រដ្ឋមន្ត្រីថ្នាក់ខ្ពស់ចំនួនប្រាំបីរូបត្រូវបានតំឡើងឋានៈជាគណៈរដ្ឋមន្រ្តី។

ការផ្លាស់ប្តូរនេះជាការរុះរើគណៈរដ្ឋមន្រ្តីលើកដំបូងចាប់តាំងពីលោក Modi ​ត្រូវបានឡើងកាន់តំណែងនៅអាណត្តិទី ២ ក្នុងឆ្នាំ ២០១៩ ។

តាមការស្រង់សម្តីរបស់សារព័ត៌មាន CANវិញ អ្នក​វិភាគនយោបាយលោក Nilanjan Mukhopadhyay បាននិយាយថា នៅពេលទេសរដ្ឋមន្រ្តីត្រូវបានដកចេញនេះរដ្ឋាភិបាលបានទទួលស្គាល់ថា ខ្លួនបានបរាជ័យក្នុងការដោះស្រាយបញ្ហាជម្ងឺកូវីដ-១៩ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Harsh Vardhan រដ្ឋមន្រ្តីក្រសួងអប់រំលោក Ramesh Pokhriyal Nishank រដ្ឋមន្រ្តីច្បាប់និងអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មាន លោក Ravi Shankar Prasad និងរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Prakash Javadekar ស្ថិតក្នុងចំណោមអ្នកដែលបានលាឈប់ប៉ុន្មានម៉ោងមុនមានការដកតំណែង។ សុខ ស្រីលុច

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner