យូរ៉ូ ២០២០៖ ទើបដឹងថា អ្នកចាំទី ដាណឺម៉ាក គេបាញ់ឡាស៊ែរចំមុខ ពេលប៉េណាំងទី ប៉ះអង់គ្លេស វគ្គ semi-final

BBC បានចេញផ្សាយ នាថ្ងៃទី៨ កក្កដានេះថា UEFA ឬសហព័ន្ធបាល់ទាត់អឺរ៉ុប បានប្រកាសពីការត្រៀម​ពិន័យអង់គ្លេស បន្ទាប់ពីពិនិត្យឃើញការបាញ់ពន្លឺឡាស៊ែរទៅលើមុខអ្នកចាំទីដាណឺម៉ាក Kasper Schmeichel នាអំឡុងការប្រកួតវគ្គ Semi-Final ថ្មីៗនេះ។

ប្រភពថា ពន្លឺបៃតងដែលបាញ់ចំមុខ Schmeichel ពេលរៀបចាប់បាល់ប៉េណាល់ទីរបស់ Harry Kane នៅម៉ោងបន្ថែម។

នាពេលនោះ Schmeichel បានលោតទះបាល់ចំគោលដៅ ប៉ុន្តែ Kane នៅតែស៊ុតបាល់បន្ថែម ពេលបាល់ឡងមកវិញ នាំឲ្យអង់គ្លេសឈ្នះ ២ ទល់១ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបអុីតាលី ប៉ុន្មានថ្ងៃខាងមុខនេះ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner