ប្រធានអង្គការសុខភាពពិភពលោក WHO និយាយថា ការឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងជប៉ុន កំពុងក្លាយជាការព្រួយបារម្ភខ្ពស់បំផុត

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃទី០២ ខែមិនានេះថា ការរាលដាលខ្លាំងឡើងនៃជម្ងឺឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងជប៉ុន កំពុងក្លាយជាការព្រួយបារម្ភខ្ពស់បំផុត ។

ជាមួយគ្នានេះ លោក ថេដ្រូស អាដាណម ហ្គេ ប្រេយែសឹស បាននិយាយយ៉ាងដូច្នេះថា ការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19 ត្រូវតែនៅតែជាអាទិភាពកំពូលសម្រាប់ប្រទេសទាំងអស់…. ជាមួយនឹងការចាត់វិធានការណ៍ឆាប់រហ័ស…ប្រទេសទាំងអស់អាចបញ្ឈប់ការបញ្ជូន និងជួយសង្គ្រោះជីវិតមនុស្សបាន ។

ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានបញ្ជាក់ទៀតថា ក្រុមជំនាញរបស់អង្គការសុខភាពពិភពលោកបានធ្វើដំណើរទៅដល់ទឹកដីរបស់ប្រទេសអ៊ីរ៉ង់ហើយ កាលពីរសៀលថ្ងៃទី០២ ខែមិនា (ម៉ោងក្នុងតំបន់) ដើម្បីផ្តល់ជាជំនួយបច្ចេកទេស ការផ្គត់ផ្គង់ និង ការគំាទ្រដល់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកសួតដ៏កាចសាហាវមួយនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner