ក្រុមតាលីបង់បានវាយសម្រុកចូលទីក្រុងដ៏សំខាន់មួយនៅភាគពាយព្យនៃអាហ្វហ្គានីស្ថាន
ក្រុមតាលីបង់បានវាយសម្រុកចូលទីក្រុងដ៏សំខាន់មួយនៅភាគពាយព្យនៃអាហ្វហ្គានីស្ថាន ខណៈតំណាងក្រុមឧទ្ទាមនេះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានជួបចរចាសន្តិភាពនៅអុីរ៉ង់។ នេះបើតាម The Guardian ចុះថ្ងៃទី៧ កក្កដានេះ។
ក្រុមតាលីបង់បានវាយប្រហារទីក្រុង Qala-i-Naw នៃខេត្ត Badghis ហើយបានចូលកាន់កាប់ទីស្នាក់ការកណ្ដាលនៃស្នងការដ្ឋាននគរបាល និងការិយាល័យស៊ើបការណ៍សម្ងាត់ (NDS) មុននឹងបន្ដវាយប្រហារខុទ្ទកាល័យអភិបាលខេត្ត ដែលត្រូវបានទប់ស្កាត់ដោយកងកម្លាំងពិសេស និងការវាយប្រហារតាមអាកាសរបស់កងកម្លាំងសន្ដិសុខអាហ្វហ្គានីស្ថាន។
ប៉ុន្មានសប្ដាហ៍មកនេះ ក្រុមតាលីបង់បានវាយកាន់កាប់តំបន់សំខាន់ៗរួចមកហើយ ខណៈដែលអាមេរិកបានដកកម្លាំងយោធារបស់ខ្លួនចេញពីមូលដ្ឋានទ័ពអាកាស Bagram កាលពីថ្ងៃទី២ កក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីមេបញ្ជាការមូលដ្ឋាននោះបានព្រមានអំពីការកើតឡើងនៃសង្គ្រាមស៊ីវិល ពេលអវត្តមានពួកគេ។
ប្រភព៖ The Guardian


