រដ្ឋាភិបាល អេហ្ស៊ីប បានទទួលសេចក្តីជូនដំណឹងជាផ្លូវការមួយពីអេត្យូពីថា ប្រទេស នេះ បានចាប់ផ្តើម ដំណាក់កាល សាងសង់ ដំបូងរបស់ ខ្លួន ក្រោយ ចាក់ បំពេញ ទំនប់វារីអគ្គិសនី ដ៏ ធំ មួយ លើដៃទន្លេរបស់ទន្លេនីល
អត្ថបទដោយ៖
AMS OneMinute
អេហ្ស៊ីប ចាត់ទុកសកម្មភាពនេះ ថាជាការរំលោភច្បាប់ និង បទដ្ឋានអន្តរជាតិ ដែលគ្រប់គ្រងលើ គម្រោងសាង សង់ នៅ លើ ព្រំដែនទឹក រួម គ្នា នៃ ទន្លេ អន្តរជាតិមួយនេះ។
ទំនប់វារីអគ្គិសនីហ្គ្រេនអេត្យូពី (GERD) ជាគម្រោងវារីអគ្គិសនីធំ បំផុត នៅ ទ្វីប អាហ្រ្វិក បាន ក្លាយ ទៅជាប្រភព ជម្លោះ ផ្នែកការទូតជិតមួយទសវត្សរ៍ រវាងប្រទេសអេត្យូពី អេហ្ស៊ីប និងស៊ូដង់។
ប្រទេសអេហ្ស៊ីប និងស៊ូដង់ ចង់ឱ្យ អេត្យូពី យល់ ព្រម លើ កិច្ចព្រមព្រៀង ត្រីភាគីស្តី ពីប្រ តិបត្តិ ការ ទំនប់ វារី អគ្គិសនី មុន នឹងដំណើរ ការ នៃ ការ ចាក់ បំពេញ ចាប់ផ្តើម។ ប៉ុន្តែ ប្រទេសអេត្យូពី និយាយថា កត្តា ធម្ម ជា តិ គឺ ជា ផ្នែក មួយ នៃ ការ សាងសង់ គម្រោង នេះ ។
ប្រភព៖ Aljazeera


