ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ រយៈពេល២៤ម៉ោង មានចំនួន៩៥៤ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតែស្ថិតក្នុងរង្វង់ជាង៩០០ដែលជាតួលេខកើនខ្ពស់ ជាប់គ្នារហូតចាប់តាំងពីដើមខែកក្កដានេះមក។
យោងតាមក្រសួងសុខាភិបាលការឆ្លងនៅថ្ងៃនេះមានចំនួន ៩៥៤ ករណីដែលនាំឲ្យការឆ្លង៨ថ្ងៃជាប់គ្នាចាប់តាំងពីដើមខែកក្កដានេះមកបានកើនដល់៧ពាន់៦៧២ករណីហើយ។ មន្ត្រីរាជរដ្ឋាភិបាលបានចាត់ទុកការឆ្លងខ្ពស់ជាប់គ្នាកន្លងមកនេះ គឺជាការឆ្លងដើរហួសចូលក្នុងបន្ទាត់ក្រហម ហាមឃាត់។ ចំណែកការស្លាប់នៅថ្ងៃនេះ មាន ចំនួន២៧នាក់ដែលនាំឲ្យការស្លាប់សារុបកើនចំនួន៨២៥នាក់។ ក្នុងចំណោមការឆ្លង៩៥៤ករណីថ្ងៃនេះ ការឆ្លង ចូលក្នុងសហគមន៍ មានចំនួន៨១៨ករណី, ចំណែកការឆ្លងពីក្រៅ ប្រទេសមានចំនួន១៣៦ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៣៨ ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៥ម៉ឺន៤ពាន់១៦១នាក់ហើយ។
កម្ពុជាគិតត្រឹមថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៥ម៉ឺន៨ពាន់៥៧នាក់ និងការព្យាបាលជាសះស្បើយសរុបមាន ចំនួន ៥ម៉ឺន២០នាក់ ក្នុងនោះរួមមានការព្យាបាលចំនួន១ពាន់៤៦នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។