កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណី លួចមានស្ថានទំងន់ទោស ១ករណី (ជិះម៉ូតូឆក់ទូរសព្ទដៃ) តែមិនបានសម្រេច

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបករណី លួចមានស្ថានទំងន់ទោស១ករណី (ជិះម៉ូតូឆក់ទូរសព្ទដៃ) កាលពីវេលាម៉ោង ១៣ និង ២០នាទីរសៀល ថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២១ នៅចំនុចផ្លូវលេខ១៨២៨ ក្រុម២ ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដោយជនសង្ស័យម្នាក់នេះ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ធ័ ខណៈជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឌឹន វាសនា ភេទ ប្រុស អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅរោងសិប្បកម្មថ្មម៉ាតឆាងជីយុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសៃនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) អវិជ្ជមានCOVID។ សម្ភារះដកហូតបានរួមមនាន៖ ម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៍ខ្មៅសេរីឆ្នាំ២០០៩ ឡេីងឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-5461 ។

លោកអធិការខណ្ឌឬស្សីកែវ បានបន្តថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូកង់បីតាមបណ្តោយផ្លូវម៉ុងរិទ្ធី ពីកើតទៅលិច ពេលដល់ចំនុចកេីតហេតុខាងលើ មានជនសង្ស័យម្នាក់ជិះមាក Honda C125 ពណ៍ខ្មៅ បានជិះធ្វេីសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់ដែ លកពុងជិះនៅលេីម៉ូតូកង់បី មិនសំរេច ហេីយជនរងគ្រោះស្រែក ក៏បានជួបនឹងកំលាំងល្បាត ក៏សមត្ថកិច្ចឃាត់ខ្លួនបាន រីឯជនរងគ្រោះក៏ជិះម៉ូតូកង់បីទៅបាត់។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិត្តិវិធី ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner