នគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់នឹងដកហូតថ្នាំញៀនចំនួន០៤កញ្ចប់ធំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អមធ្វើការឃាត់ខ្លួន
កណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។ករណីបង្ក្រាបនេះកាលពី វេលាម៉ោ១៧ និង៣០នាទីថ្ងៃទី០២ខែមីនាឆ្នាំ២០២០ នៅចំណុចតាមផ្លូវសហពន្ធ័រុស្ស៊ី ភូមិទ្រុងមាន់  សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  ។សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ វ៉ាត វឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងសាប  ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ប្រភពពីលោក នាង ផល្លី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានអោយដឹងថា៖ មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើរូបគេបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីឡែត ព័ណស មិនចាំស្លាកលេខក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុសមត្ថកិច្ចប្រចាំគោលដៅខាងត្បូងស្ពានអាកាសផ្សារដីហុយបានហៅត្រួតពិនិត្យពេលនោះជនសង្ស័យបានផ្តួលម៉ូតូរត់ប៉ុន្តែសមត្ថកិច្ចបានដេញចាប់បានឆែកឆេរកឃើញ
(ក្រាមសថ្លា០៤កូនថង់ធំ)។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner