មីយ៉ាន់ម៉ាពិន័យអ្នកលាក់បាំងព័ត៌មានជំងឺកូវិត១៩ មានទាំងជាប់គុកនិងបង់ប្រាក់

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ថ្មីៗនេះ បានចេញសេចក្តីប្រកាសមួយដោយ បានចាត់ទុក COVID-19 គឺជាប្រភេទជំងឺដែលអាចរាតត្បាមួយតាមច្បាប់ស្តីពីការការពារ និងគ្រប់គ្រងជំងឺឆ្លងរាលដាល ហើយក្រោមច្បាប់នេះ អ្នកដែលមានអាការៈពាក់ព័ន្ធនឹងជំងឺនេះ ត្រូវតែរាយការណ៍ដល់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។

ក្នុងករណីអ្នកលាក់បាំងព័ត៌មាន នឹងត្រូវប្រឈមទោសពន្ធនាគារ ១ ខែ និងពិន័យជាទឹកប្រាក់ចន្លោះ ២១ ទៅ ៣៥ ដុល្លារ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Irrawaddy ដកស្រង់ប្រភពពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលថា បទបញ្ញត្តិច្បាប់បានចែងថា បងប្អូនសាច់ញាតិ ឬអ្នកនៅក្បែរ អ្នកដែលមានរោគសញ្ញាជំងឺឆ្លងនេះ ត្រូវតម្រូវឲ្យរាយការណ៍ជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ឬគ្លីនិក ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្វើតេស្តលើជនសង្ស័យថាមានឆ្លង COVID-19 ៤២ នាក់មកហើយនៅទូទាំងប្រទេស ក៏ប៉ុន្តែអ្នកទាំងនោះ រកឃើញលទ្ធផលអវិជ្ជមាន មានន័យថា ពុំទាន់មានករណីជំងឺនេះក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner