ថៃរកឃើញករណីឆ្លង Covid-19 ថ្មីៗចំនួន៩,២៧៦ករណី និងស្លាប់៧២នាក់បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅក្នុងថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗរហូតដល់៩ពាន់២៧៦ករណី និងអ្នកស្លាប់ថ្មីចំនួន៧២នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៨ពាន់៩៩៨ករណីគឺជាប្រជាជនទូទៅ និង២៧៨ករណីទៀតនៅក្នុងពន្ធនាគារ ។

ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក ប្រទេសថៃមានអ្នកស្លាប់ចំនួន២ពាន់៥៣៤នាក់ និងអ្នកឆ្លងចំនួន៣១ម៉ឺន៧ពាន់៥០៦ករណី ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner