កូរ៉េខាងត្បូងទើបរកឃើញអ្នកឆ្លងថ្មីនៃវីរុស COVID-19 ចំនួន៦០០នាក់បន្ថែមទៀត ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងកើនដល់៤.៨១២នាក់

កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់៤ពាន់៨១២ករណី បន្ទាប់ពី៦០០ករណីថ្មីៗទៀតត្រូវបានរាប់បញ្ចូល ខណៈទីក្រុងដេគូ និងខេត្តគ្យុងសាងខាងជើង ជាទីតាំងរងគ្រោះធ្ងន់ធ្ងរជាងគេ នេះបើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC បានឱ្យដឹងថា នៅក្នុងចំណោមករណីឆ្លងថ្មីនៃវីរុស COVID-19 ខាងលើនេះ ក្នុងនោះមាន៥១៩ករណីនៅក្នុងទីក្រុងដេគូ ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល និង៦១ករណីទៀតនៅខេត្តគ្យុងសាងខាងជើង ។

ឆ្លើយតបនឹងបញ្ហាដ៏ធ្ងន់ធ្ងរខាងលើនេះ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា ពួកគេនឹងផ្តោតការយកចិត្តទុកដាក់ព្យាបាល ឲ្យកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀត លើករណីធ្ងន់ធ្ងរនៃអ្នកជំងឺ COVID-19 ជាពិសេសគឺទៅលើមនុស្សចាស់ជរា និង អ្នកដែលមានបញ្ហាសុខភាពរុំារ៉ៃពីមុនមកស្រាប់ ។

ប្រការនេះមានន័យថា សម្រាប់អ្នកជំងឺដែលមានអការៈមិនសូវជាធ្ងន់ធ្ងរ គេគ្រាន់តែផ្តល់ជូននូវថ្នាំសង្កូវដើម្បីជួយសម្រាលរោគសញ្ញា ស្របពេលដែលអ្នកជំងឺដែលមានអការៈធ្ងន់ធ្ងរនឹងត្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានគ្រូពេទ្យមើលថែទាំយ៉ាងដិតដល់បំផុត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner