ប្រធានគណៈកម្មាការអឺរ៉ុបប្រកាសដំឡើងកម្រិតប្រកាសអាសន្នពីការរាលដាលនៃជំងឺ COVID-19 ឡើងដល់កម្រិតខ្ពស់

ប៊ែលហ្ស៊ិក៖ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ឌឺ ឡេយ៉េន បានថ្លែងថា អឺរ៉ុបបានបង្កើនកម្រិតប្រកាសអាសន្ននៃជំងឺ COVID-19 ពីកម្រិតធម្មតា ទៅកម្រិតខ្ពស់ ខណៈករណីឆ្លងជំងឺនេះ នៅទូទាំងទ្វីបអឺរ៉ុប និងនៅជុំវិញពិភពលោកកាន់តែរីករាលដាលយ៉ាងឆាប់រហ័ស ។

បច្ចុប្បន្នករណីឆ្លងជំងឺ COVID-19 ច្រើនជាង២ពាន់ករណីត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប ក្នុងនោះអ៊ីតាលីមានករណីឆ្លងច្រើនជាងគេបំផុត ដោយមានមនុស្សឆ្លងដល់ទៅជិត១ពាន់៧រយនាក់ និងអ្នកស្លាប់ក៏បានកើនដល់៣៤នាក់ផងដែរ ។

នៅក្នុងសន្និសិទកាសែតមួយនៅថ្ងៃទី០២ ខែមិនា ប្រធានគណៈកម្មាការអឺរ៉ុបរូបនេះបានបញ្ជាក់ថា មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់បង្កា និងគ្រប់គ្រងជំងឺឆ្លង (ECDC) សូមប្រកាសពីការបង្កើនកម្រិតប្រកាសអាសន្ននៃជំងឺ COVID-19 ពីធម្មតា ដល់កម្រិតខ្ពស់ទៅដល់ប្រជាជនទាំងអស់នៅក្នុងទ្វីបអឺរ៉ុប ខណៈជំងឺនេះនៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័ស ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner