កូរ៉េខាងត្បូងអះអាងថា អាវុធដែលកូរ៉េខាងជើងទើបបាញ់សាកល្បងនោះ គឺជាគ្រាប់មីស៊ីលផ្លោងបាលីស្ទីករយៈចម្ងាយខ្លី
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបន្តបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រភាគខាងកើត នៅម៉ោង១២៖៣៧នាទីថ្ងៃទី០២ ខែមិនានេះ (ម៉ោងក្នុងតំបន់) ។

ទន្ទឹមគ្នា មន្ត្រីជំនាញយោធាកូរ៉េខាងត្បូង ដែលកំពុងតាមដានសកម្មភាពកូរ៉េខាងជើងបាននិយាយថា អាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងខាងលើនេះ គឺមិនខុសពីអាវុធដែលធ្លាប់បានបាញ់តេស្តកាលពីឆ្នាំ២០១៩នោះឡើយ ហើយវាទំនងជាត្រូវបានបាញ់ចេញពីម៉ាស៊ីនបាញ់រ៉ុក្កែត។

សូមបញ្ជាក់ថា គ្រាប់មីស៊ីលទាំងពីរគ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញពីតំបន់វ៉ុនសាន ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង ដោយវាបានហោះឡើងក្នុងរយៈកម្ពស់៣៥គីឡូម៉ែត្រ រួចទើបធ្លាក់ទៅក្នុងដែនទឹក នៃសមុទ្រខាងកើត ៕ធ.ដ
