ភាពឈ្លាសវៃរបស់មេទ័ពកម្ពុជាក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ១៩
គ្រប់គ្នាសុទ្ធតែឯកភាពថា វ៉ាក់សាំងជាអាវក្រោះដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ការជ្រើសរើសប្រភេទវ៉ាក់សាំង និងការចាក់វ៉ាក់សាំងឱ្យបានលឿន គឺជាយុទ្ធសាស្រ្តចំបងក្នុងការប្រយុទ្ធជាមួយកូវីដ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេចចិត្តបានទាន់ពេលវេលាក្នុងការស្វះស្វែងរកវ៉ាក់សាំង និងអនុវត្តផែនការចាក់វ៉ាក់សាំងបានលឿនរហ័ស។ គិតត្រឹមថ្ងៃ ៩ កក្កដា ២០២១ យើងចាក់បានជិត៥០% នៃផែនការរួចទៅហើយ ខណៈវៀតណាមបានត្រឹមក្រោម ៥% ថៃបានជាង ១៥% ឯឡាវជាង ២០%។ នេះជាសក្ខីភាពមួយដែលមិនអាចប្រកែកបាន។
សាកស្រមៃថា បើពេលនោះយើងសម្រេចចិត្តមិនទាន់ពេលក្នុងការទទួលយកវ៉ាក់សាំងពីមិត្តចិនជាបន្ទាន់ ពេលនេះយើងប្រហែលជាមិនអាចគ្រប់គ្រងស្ថានការណ៍ល្អដូចជាពេលនេះឡើយ។ អ្វីៗប្រហែលជាអាក្រក់ជាងពេលនេះខ្លាំង។
ប្រជាជនកម្ពុជាសំណាងណាស់ដែលមានមេដឹកនាំឈ្លាសវៃ សម្រេចចិត្តមុត រហ័ស និងច្បាស់ ហើយតែងតែដឹកនាំកម្ពុជាឆ្លងផុតគ្រោះថ្នាក់នៅគ្រប់កាលៈទេសៈ។ យើងជឿជាក់ថាកម្ពុជាក៏នឹងអាចឆ្លងផុតគ្រោះកូវីដ១៩នេះដោយជោគជ័យដែរ។

✍🏽-សុគតិ