សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
អត្ថបទដោយ៖
AMS OneMinute
- រាជរដ្ឋាភិបាលនឹងបន្តទិញវាក់សាំងកូវីដ១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ១៨ឆ្នាំ
- គ្រប់ក្រសួងស្ថាប័នត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សដោយសន្សំសំចៃ និងប្រើថវិកាសន្សំ ដើម្បីទិញឧបករណ៍តេស្តរហ័សសម្រាប់ប្រើប្រាស់នៅក្នុងសាម៉ីក្រសួងស្ថាប័ន
- រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករនិង ប្រជាពលរដ្ឋដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta កុំឱ្យចូលមកក្នុងសហគមន៍
- គ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តការងារតាមប្រព័ន្ធអនឡាញ ដើម្បីធានារក្សាប្រក្រតីភាពការងារ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
៩ កក្កដា ២០២១



